ព័ត៌មានទាន់ហេតុការណ៍៖

ឆក់បានសម្រេចតែត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ចវាយខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ យុវជនសង្ស័យ២នាក់ បានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច តែត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចសហការគ្នាចាប់បានភ្លាមៗតែម្ដងកាលពីវេលាម៉ោង៦និង៣០នាទីស្ថិតតាមបណ្ដោយផ្លូវ៥៧កែង៣៣៤ក្នុង សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។

ជនសង្ស័យទី១ឈ្មោះ សុក កុសល អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល នៅគីរីរម្យ និងទី២ឈ្មោះ រទ្ធិ ភារម្យ អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជិត​សាលាទួលសែ្លងមុខរបរជាសិស្សថ្នាក់ទី៩ សាលាយុគន្ធ ។

ចំណែកនារីរងគ្រោះឈ្មោះ ​​គន់ ផល្លា អាយុ១៩ឆ្នាំ មុខរបរបុគ្គលិក ធនាគារ​ផ្នែកបច្ចេទេស “អ៊ីអន”​ស្នាក់នៅផ្ទះលេខ6E3​ ភូមិ៩ ក្រុម៧៥ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មនុពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីធ្វើការ គម្រោងទៅញាំអីនៅជិតនិងកន្លែងធ្វើការ តែពេលជិះជិតដល់ត្រូវបានក្រុមជនសងសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរសព្ទពីនារីខាងលើបានសម្រេចតែម្ដង ប៉ុន្ដែជាអកុសលមានបងប្អុន ដែលធ្វើដំណើរតាមផ្លូវឃើញដូចនេះ ក៏បានជិះដេញតាមពីក្រោយបានសែ្រកចោរៗ ពេលនោះជនសង្ស័យមានការភ័យស្លន់ស្លោបានបោះទូរស័ព្ទចោល លុះជិះទៅដល់ផ្លូវ៥៧កែង និងផ្លូវ៣៣៤ ទើបមានប្រជាពលរដ្ឋបានជួយស្ទាក់ចាប់ជាប់ ហើយស្វាគមន៍ម្នាក់មួយចាស់ដៃផងដែរ រួចបានប្រគល់ជូន សមត្ថកិច្ចតែម្ដង ។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់កំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីបញ្ជូនទៅតុលា ការចាត់ការតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖