ព័ត៌មានទាន់ហេតុការណ៍៖

ឆបោក​យក​ម៉ូតូ​គេក្នុង១សប្តាហ៍​បាន២គ្រឿង នគរបាលទើបឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់កំពង់ស្ពឺ ៖ជនសង្ស័យម្នាក់ ត្រូវបាននគរបាល ក្រុង​ច្បារមន ឃាត់ខ្លួនកាលពី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅ​ភូមិ​ក្រាំង​រំពា​ក់ ឃុំ​យាអង្គ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ បន្ទាប់ពីឆបោកយកម៉ូតូជនរងគ្រោះពីរនាក់ជាបន្តបន្ទាប់ ។

ជនសង្ស័យឈ្មោះ មិន គុណ (ហៅ​អា​ត្រី​តូច) ភេទ​ប្រុស អាយុ ១៨ឆ្នាំ​នៅ​ភូមិ​ក្រាំង​រំពា​ក់ ឃុំ​យាអង្គ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺបាន​ឆបោក​ម៉​តូ១គ្រឿង​ម៉ាក EXCiTER ព័រ ស របស់​ឈ្មោះ​សយ សុធា ភេទ​ប្រុស អាយុ៣៥ឆ្នាំ នៅ​ភូមិ​ក្រាំង​ពល​ទេព សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កាលពី​ម៉ោង ២និង៤០នាទីរសៀល ​ថ្ងៃទី១៧ខែ​កក្ក​ដា ឆ្នាំ២០១៨ ។ ដោយឡែក ១ករណីលើកមុន​ទៀតកើតឡើង​នៅ ម៉ោង៨ព្រឹក ​ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៨ ​ជនសង្ស័យ​ខាងលើ បាន​ឆបោក​ម៉ូតូ ១គ្រឿង​ម៉ាក EXCITER ព័រ ក្រហម របស់​ឈ្មោះ លឹម មេ​ង​ហៀ​ង ភេទ​ប្រុស អាយុ ៣៤ឆ្នាំ នៅ​ភូមិ ក្រាំង​ពល​ទេព សង្កាត់ រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

ក្រោយឆបោកម៉ូតូបានសម្រេចទាំងពីរករណីនេះ ជនរងគ្រោះទាំងពីរនាក់បានទៅដាក់​ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលក្រុងច្បារមន ហើយ ជនសង្ស័យ​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួនបានរួច កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី ៕ សហការី


ចែករំលែក៖