ព័ត៌មានទាន់ហេតុការណ៍៖

ឆេះនៅខាងក្រោយឃ្លាំងរថយន្តជជុះបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០១៧ មានករណីភ្លើងឆេះនៅខាងក្រោយឃ្លាំងស្តុកក្បាលរថយន្តជជុះមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ក៏ដូចសមត្ថកិច្ចបញ្ចេញឡានទឹកព្រោងព្រាតទ្រហឹងអឹងកងឆ្ពោះទៅទីតាំងកើតហេតុដើម្បីបាញ់ទឹកអន្តរាគមន៍ពន្លត់ភ្លើង។

គេនៅមិនទាន់ដឹងថា មូលហេតុអគ្គិភ័យនេះកើតឡើងដោយមូលហេតុអ្វីឡើយ ប៉ុន្តែទោះបីយ៉ាងណា គេនឹងស៊ើបអង្កេតនៅពេលក្រោយ។

ករណីឆេះនេះបានកើតឡើងនៅចំណុចផ្លូវ១៩៨៦  ភូមិទំនុប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕ តុង សីហា


ចែករំលែក៖