ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីភ័យឆេះតូបលក់ដូរនៅផ្សារវាលយន្តដោយសារផ្ទុះកំប៉ុងហ្គាសក្នុងផ្ទះបាយ

ចែករំលែក៖

ខេត្តស្វាយរៀងះមានករណីអគ្គិភ័យកើតឡើងនៅចំណុចតូបលក់ដូរ លក់បាយ កាហ្វេ ក្នុងផ្សារវាលយន្តជួរខាងជើងស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលករណីនេះកើតឡើងនៅវេលាម៉ោង២៣ និង៥០នាទីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។

se (1)

បើតាមសមត្ថកិច្ចក្រុងបានឲ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មានកំលាំងអធិការដ្ឋានសហការជាមួយកំលាំងស្នងការដ្ឋានចុះជួយអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន ០១គ្រឿង (បាញ់ទឹកអស់០១រថយន្ត ) និងប្រើប្រាស់ប្រព័ន្ធទុយយោទឹកសំរាប់ពន្លត់អគ្គិភ័យ របស់សមាគមយុវជនកម្ពុជាខេត្ត រហូតដល់ម៉ោ០០ និង៤០នាទីទើបរលត់១០០%។

se (2)

ប្រភពខាងលើបានបន្តទៀតថា តូបដែលត្រូវអគ្គិភ័យឆាបឆេះនោះមានម្ចាស់ឈ្មោះ កើត ចំរើន ត្រូវអគ្គិភ័យឆាបឆេះសំភារះស្ទើទាំងស្រុងតែម្តង។

បើតាមម្ចាស់តូបខាងលើបានឲ្យដឹងថា ពេលល្ងាចរូបគាត់បានរៀបចំឥវ៉ាន់របស់របរដូចសព្វមួយដងហើយបានបិទបារ៉ែតភ្លើងនៅក្នុងតូបកើតហេតុរួចទើបត្រឡប់ទៅផ្ទះលុះដល់ម៉ោង១១យប់ជាងស្រាប់តែមានគេទូរស័ព្ទប្រាប់ថា តូបរបស់គាត់ត្រូវភ្លើងឆេះ ហើយរូបគាត់បានមកដល់តូបដែលជាកន្លែងលក់ដូររបស់គាត់ឃើញភ្លើងកំពុងតែឆេះបានត្រឹមតែឈរមើល និងសមត្ថកិច្ចជួយពន្លត់ប៉ុណ្ណោះ។

se (3)

ប្រភពបញ្ជាក់ថា មូលហេតុដោយសារតែឆេះរងើកភ្លើងចង្ក្រានបាយរួចរាលដាលដល់ផ្ទុះកំប៉ុងហ្គាសតែម្ដងក្នុងផ្ទះបាយ ។ ចំពោះសំភារៈដែលត្រូវខូចខាតរួមមាន៖ ម៉ាស៊ីនភ្លើង ០១គ្រឿង ទូរទស្សន៍ Samsung LCD ៣២អ៊ីញ ០១គ្រឿង ទូទឹកកក ០១គ្រឿង ម៉ាស៊ីនកិនទឹកអំពៅ០១គ្រឿង និងឥវ៉ាន់លក់ដូរមួយចំនួនធំទៀត៕ យឹម សុថាន

se (4)

 

 

 


ចែករំលែក៖