ព័ត៌មានទាន់ហេតុការណ៍៖

ឆេះអគារ ២៤ជាន់នៅទីក្រុងឡុង មនុស្សជាច្រើនជាប់គាំងនៅខាងក្នុង

ចែករំលែក៖

នៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះ អគារកម្ពស់២៤ជាន់ នៅភាគខាង ទីក្រុងឡុង បានចាប់ឆេះយ៉ាងខ្លាំង ដោយក្រុមពន្លត់អគ្គីភ័យជាង២០០នាក់ និងរថយន្តជាង៤០គ្រឿង ក៏មិនអាចគ្រប់គ្រងស្ថានភាពបានឡើយ។

គ្រោះអគ្គីភ័យកើតឡើងនៅវេលាម៉ោង ១និង៦នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមិថុនា (ម៉ោងទីក្រុងឡុង) នៅក្នុងអគារ ឈ្មោះ Grenfell Tower ។

បណ្តាញព័ត៌មាន BBC បានដកស្រង់សម្តីសាក្សីបានឲ្យដឹងថា អណ្តាតភ្លើងបានឆាប់ឆេះរាលដាលយ៉ាងឆាប់រហ័សទៅលើអគារទាំង២៤ជាន់ ហើយសកម្មភាពជម្លៀសពលរដ្ឋ ក៏បានធ្វើឡើងយ៉ាងបន្ទាន់ផងដែរ។

មកទល់ពេលនេះ មិនទាន់ដឹងពីចំនួនអ្នកស្លាប់ និងរងរបួស ឬខូចខាតនោះឡើយ ៕ ម៉ែវ សាធី


ចែករំលែក៖