ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ២០១៧ អាមេរិករងការបាត់បង់ទ្រព្យសម្បត្តិនិងអាយុជីវិតជាច្រើន,ឆ្នាំ២០១៨អាមេរិកនៅតែបន្តជួបគ្រោះធម្មជាតិ

ចែករំលែក៖

នៅពេលនេះ មានអ្នកស្លាប់កើនឡើងរហូតដល់ទៅ១៧នាក់ហើយ នៅក្នុងគ្រោះ ទឹកជំនន់ និងការហូរភក់ល្បាប់ គ្រប ដណ្តប់នៅតំបន់ជាច្រើន ក្នុងរដ្ឋកាលីហ្វ័រ នីញ៉ា។

ក្រុមអ្នកជួយសង្រ្គោះអាមេរិករាប់រយ នាក់ កំពុងបន្តប្រតិបត្តិការជួយសង្គ្រោះ និងស្វែងរកមនុស្សជាច្រើននាក់ ដែល កំពុងបាត់ខ្លួននៅភាគខាងត្បូង រដ្ឋ កាលីហ្វ័រញ៉ា បន្ទាប់ពីមានគ្រោះរអិលបាក់ ដី នាំមកជាមួយនូវល្បាប់ភក់យ៉ាងសន្ធឹកសន្ធាប់ បង្កឡើងដោយភ្លៀងធ្លាក់យ៉ាង ខ្លាំង ព្រមទាំងបានសម្លាប់ជីវិតមនុស្សកើនដល់ ១៧នាក់ ហើយ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០១៨។

យោងតាមក្រុមអ្នកជួយសង្គ្រោះ មនុស្ស ២៨នាក់បានរងរបួស ហើយផ្ទះច្រើនជាង ១០០ខ្នងត្រូវបានបំផ្លាញ និងជាង ៣០០ ខ្នងផ្សេងទៀតរងការខូចខាត នៅក្នុងតំបន់ រ៉ូមេរ៉ូ ខេនយ៉ុន (Romero Canyon) នៃ សហគមន៍សាន់តា បារបារ៉ា (Santa Barbara)។ បន្ថែមពីលើនេះ មនុស្ស ១៣នាក់ នៅតែបន្តបាត់ខ្លួននៅឡើយ ខណៈ៥០ នាក់ ត្រូវបានជួយសង្រ្គោះ ប៉ុន្តែទន្ទឹមគ្នា តំបន់មួយចំនួន ពិបាកនឹងឱ្យអាជ្ញាធរ ចូលទៅដល់ ហើយមិនតែប៉ុណ្ណោះ ផ្លូវជាច្រើនក៏ត្រូវសម្រេចឲ្យផ្អាកសកម្មភាពផងដែរ រហូតដល់ថ្ងៃចន្ទសប្ដាហ៍ក្រោយ។

ពេលកន្លងមកថ្មីៗ នៅសហរដ្ឋអាមេរិក យ៉ាងហោចណាស់ មនុស្ស២២នាក់ បាន ស្លាប់នៅក្នុង អាកាសធាតុត្រជាក់ដ៏ខ្លាំង បន្ទាប់ពីព្យុះ ត្រូពិកដ៏ធំមួយ ដែលធ្វើឱ្យ អាកាសធាតុ កាន់តែត្រជាក់ខ្លាំងមិនអាចទ្រាំទ្របាននៅទូទាំងភាគឦសាន និងភាគ ខាងលិចនៃ ប្រទេស កាលពីថ្ងៃសៅរ៍កន្លង មក ។

ក្រុមអ្នកព្យាករណ៍បាននិយាយថា សីតុណ្ហភាពត្រជាក់ នឹងធ្វើឱ្យថ្ងៃសៅរ៍ជាថ្ងៃត្រជាក់បំផុត នៃសប្តាហ៍មុនពេលមានវា នឹងអាចឡើងកម្តៅបន្តិចបន្តួច ចាប់ផ្តើមពី ថ្ងៃអាទិត្យនេះវិញ ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ មនុស្ស ជាង១១០លាននាក់ បានទទួលរងផល ប៉ះពាល់ ដោយការព្រមានពីខ្យល់បក់ខ្លាំង និងអាកាសធាតុត្រជាក់ គ្របដណ្តប់នៅ តាមតំបន់ភូមិសាស្ត្រពី Great Lake ទៅកាន់ តំបន់ New England ។

នៅក្នុងឆ្នាំ២០១៨នេះគ្រោះធម្មជាតិអាចសម្លាប់មនុស្សជាច្រើន នៅអាមេរិក អាចច្រើនជាងកាលពីឆ្នាំ២០១៧ទៅ ទៀត។ យោងតាមរដ្ឋបាលគ្រប់គ្រងដែនសមុទ្រនិងបរិយាកាសជាតិ របស់សហរដ្ឋ អាមេរិក (NOAA) បានឱ្យដឹងថា សហរដ្ឋអាមេរិកបានជួបប្រទះនូវឆ្នាំនៃការខាតបង់ ពីអគ្គិភ័យ ខ្យល់ព្យុះនិងគ្រោះធម្មជាតិយ៉ាងច្រើន នៅក្នុងឆ្នាំ២០១៧កន្លងទៅនេះ។

ទូរទស្សន៍ប៊ីប៊ីស៊ីដែលធ្លាប់បានចេញ ផ្សាយកាលពីសប្តាហ៍កន្លងមកបានឲ្យដឹងថា ការខាតបង់សរុបមានចំនួនទៅដល់ ៣០៦ ពាន់លានដុល្លារ ដែលមានចំនួនលើសប្រមាណជា៩០ពាន់លានដុល្លារ ធៀបនឹងកំណត់ត្រាចាស់កាលពីឆ្នាំ ២០០៥ ហើយឆ្នាំ ២០១៧កន្លងទៅនេះ គឺជាឆ្នាំដែលមានការខាតបង់ច្រើនបំផុត។

គ្រាន់តែគ្រោះធម្មជាតិ១៦ដងផ្សេងគ្នាកាលពីឆ្នាំទៅ ដែលមានរូមបញ្ចូលទាំងព្យុះ Harvey និង Irma ផងអាមេរិកបានខាត បង់ទឹកប្រាក់ប្រមាណជាជាង១ពាន់លានដុល្លារបើទោះបីជា NOAA បានអះអាងថា ឆ្នាំ២០១៧គឺជាឆ្នាំដែលមានអាកាសធាតុ កក់ក្តៅបំផុតទី៣ ក្នុងប្រវត្តិសាស្ត្រអាមេរិកក៏ដោយ។

ក្រៅតែពីព្យុះជាច្រើនដងអាមេរិក ក៏ បានទទួលរងនូវហេតុការណ៍ភ្លើងឆេះព្រៃនៅរដ្ឋភាគលិចកាល ពីចុងឆ្នាំកន្លងទៅផងដែរដែលបានបំផ្លិចបំផ្លាញផ្ទះពលរដ្ឋអស់រាប់រយរាប់ពាន់ខ្នង ដោយគិតជាលទ្ធផល ទឹកប្រាក់ខាតបង់ មានទៅដល់១៨ពាន់លានដុល្លារអាមេរិក៕ ម៉ែវ សាធី


ចែករំលែក៖