ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះបង្គោលភ្លេីងមុខផ្ទះស្នងការរងក្រុងម្នាក់បង្កការភ្ញាក់ផ្អេីលនៅខណ្ឌជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីឆេះបង្គោលភ្លេីងមុខផ្ទះលោកចេវ​ ហាក់​ ស្នងការរងរាជធានីភ្នំេញ ផ្អេីលប្រជាពលរដ្ឋនឹងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង២រសៀល​ ថ្ងៃទី២៣​ ខែមករា​ ឆ្នាំ២០១៩ស្ថិតតាមបណ្តោយផ្លូវម៉ាសុីនទឹក ផ្ទះលេខ១៣៩Fភូមិ៣​ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា បង្គោលភ្លេីងដែលឆ្លងចរន្តអគ្គិសនីឆេះនោះមានប្រអប់លេខ057-504Aចំណុចចិញ្ចេីមផ្លូវមុខ ផ្ទះលោកចេវ​ ហាក់​ ស្នងការរងរាជធានីភ្នំេញ ។

សមត្ថកិច្ចបន្តថា រថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍ដល់កន្លែងកេីតហេតុចំនួន៤គ្រឿងបាញ់អស់១គ្រឿងភ្លេីងក៏រលត់ទាំងស្រុងមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡើយ ៕ ជ្រោយពេជ្រ


ចែករំលែក៖