ព័ត៌មានទាន់ហេតុការណ៍៖

ជក់ថ្នាំញៀនអុកឡុកក្នុងផ្ទះត្រូវម្តាយប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់បន្ទាប់ពីប្រើប្រាស់ថ្នាំញៀនដល់កំពូលហើយបានអុកឡុកក្នុងផ្ទះស្ទើររាល់ថ្ងៃ ដោយសារតែម្តាយទ្រាំលែងបានក៏រាយការណ៍ទៅសមត្ថកិច្ចឲ្យឃាត់ខ្លួន​ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី១២ខែសីហាឆ្នាំ២០១៧​ នៅខាងលិចវត្តអង្គតាមិញ​ ភូមិថ្មគោល​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

​ជនសង្ស័យឈ្មោះរម្យ​ សុភាព​ ភេទប្រុស អាយុ២៥​ ឆ្នាំ​ មុខរបរត់ឌុប​ ស្នាក់នៅភូមិថ្មគោល​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

តាមសមត្ថកិច្ចបានឲ្យដឹងថា​ នៅមុនពេលកើតម្តាយជនសង្ស័យបានរាយការណ៍ទៅសមត្ថកិច្ចថាកូនរបស់គាត់បានប្រើប្រាស់គ្រឿងញៀនស្ទើរាល់ថ្ងៃហើយបានអុកឡុកក្នុងផ្ទះទើបគាត់ទ្រាំលែងបានទើបប្តឹងសមត្ថកិច្ចតែម្តងទៅ។ ក្រោយមកទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួនតែម្តង។

បច្ចុុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចសាកសួរ និងបញ្ជូនទៅអធិការនគរបាលខណ្ឌោធិ៍សែនជ័យដើម្បីចាត់ការបន្ត៕ សុខាសែនជ័យ


ចែករំលែក៖