ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនជួញដូរគ្រឿងញៀន​ត្រូវសមត្ថកិច្ចក្របួច

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍ ពីនគរបាលខេត្តឲ្យដឹងថា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៧ និង៥៥នាទី នគរបាលបានឃាត់ខ្លូនជនសង្ស័យម្នាក់ ឈ្មោះ LI Xiao Long ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរចុងភៅ ពីបទល្មើសជួញដូរគ្រឿងញៀន ក្នុងក្រុងព្រះសីហនុ ក្នុងនោះនគរបាលដកហូតបានវត្ថុតាងរួមមាន ថ្នាំញៀនម្សៅ៣កញ្ចប់ធំ គ្រឿងញៀនW.Y ២គ្រាប់ និងទូស័ព្ទ១គ្រឿង។

ករណីនេះ នគរបាលនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាតំបូងខេត្តដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ ឆាម សមុទ្រ


ចែករំលែក៖