ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនញៀនស្រាបើកឡានស្ទើរភ្លើង បុករះរថយន្តពីរគ្រឿង រងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដLexus RX400 បើកបរដោយជនជាតិចិនម្នាក់ ក្នុងស្ថានភាពស្រវឹងបានទៅបុកនឹងរថយន្ដ Mazda ១គ្រឿង ហើយក៏ទៅបុកគូទរថយន្ដ High Lander មួយគ្រឿងទៀតដែលចតនៅជាប់គ្នា ។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅមុខភោជនីយដ្ឋាន ស៊ាវ ស៊ាវ នៅជាប់តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

អ្នកឃើញហេតុការណ៍និយាយថា រថយន្តមួយគ្រឿង ម៉ាក LexusRX400 ពាក់ស្លាកលេខ ភ្នំពេញ 2AO-5988បើកបរដោយជនជាតិចិនម្នាក់ បានបើកបុករះ ទៅលើរថយន្ត២គ្រឿង ម៉ាក Mazda ពាក់ស្លាកលេខភ្នំពេញ2AE-7269និងបន្តទៅបុករថយន្ត មួយគ្រឿងទៀតម៉ាក High Lander ពាក់ស្លាកលេខ ភ្នំពេញ 2AJ-6379 ដែលរថយន្តទាំងពីរនេះ ចតស្ងៀមនៅមុខហាង ស៊ាវ ស៊ាវ។ចំណែកជនជាតិចិនអ្នកបើករថយន្ដបង្កបានគេចខ្លួនបាត់ស្រមោល ។

សមត្ថកិច្ចចុះមកអន្ដរាគមន៍ និងវាស់វែងអូសរថយន្ដទៅរក្សាទុកនៅការិយាល័យចរាចណ៍ក្រុងភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ស តារា

IMG_1347 IMG_1344 IMG_1345 IMG_1346


ចែករំលែក៖