ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តបុកបង្គោលភ្លើងធំៗនៅកណ្តាលផ្លូវណតប៊្រីតទៀតហើយ

ចែករំលែក៖

ភ្នំពេញ៖ បង្គលភ្លើងធំៗនៅចំកណ្តាលផ្លូវណតប្រ៊ីតដែលអគ្គិសនីកម្ពុជាមិនទាន់ដកចេញនោះឥឡូវត្រូវរថយន្តហាយឡែនឌ័រមួយគ្រឿងបើកបុកទាំងកំរោលទៀតហើយសង្ស័យអ្នកបើកបរស្រវឹងស្រា ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវណតប្រ៊ីតត្រង់ចំណុចមុខសាលារៀនអន្តជាតិអាមេរិកកាំងប្រ៊ីជ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2AQ-4951រងការខូចខាតបែកកាទែម៉ាស៊ីន និងបែកកង់មុខផ្នែកខាងឆ្វេង បើកបរដោយបុរសជនជាតិចិនម្នាក់មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យ​ដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កបើកបរដោយបុរសជនចិនម្នាក់ តាមបណ្ដោយផ្លូវណតប្រ៊ីតក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅបុកបង្គោលភ្លើងថ្មយ៉ាងពេញទំហឹង បណ្តាលឲ្យ​រថយន្តបែកកាទែម៉ាស៊ីនរងការខូចខាតសំណាងល្អអ្នកបើកបរមិនរងរបួសភ្លាមៗនោះអ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានផងដែរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ និងទាក់ទងសមត្ថកិច្ចជំនាញមកវាស់វែងស្ទូចយករថយន្តបង្ក និងអ្នកបើកបរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ តុង សីហា


ចែករំលែក៖