ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តលឿន ហោះធ្លាក់ចូលប្រឡាយ ក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ ៖ ជនជាតិចិនម្នាក់ បើករថយន្តឡិចស៊ីសមួយគ្រឿង ក្នុងល្បឿនលឿនដូចហោះ ធ្លាក់ប្រឡាយបោកផ្ទប់នឹងមាត់លូក្រឡាប់ផ្ងារជើងរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ មុខទីលានវាយកូនហ្គោល ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តខាងលើ ម៉ាក ឡិចសុីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2G-9780 បើកបរដោយបុរសជនជាតិចិន​ បើកល្បឿនលឿនពជើងទៅត្បូង លុះដល់ចំណុចខាងលើ ហ្វ្រាំងដោយសារ មានរថយន្តនៅខាងមុខ ស្រាប់តែរេចង្កូតទៅស្តាំ ហោះធ្លាក់ចូលក្នុងប្រឡាប់ ផ្លោងបោកផ្ទប់នឹងមាត់លូ បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះ បញ្ជូទៅមន្ទីរពេទ្យ បន្សល់ទុកតែរថយន្ត ដាំដូងក្បាលចូលទឹក សមត្ថកិច្ចចុះទៅអន្តរាគមន៍ ពិនិត្យជាក់ស្តែង នឹងរករថយន្តស្ទូចមកលើកយកទៅរក្សាទុកជាបណ្តោះអាសន្ន ៕ សុខាសែនជ័យ​


ចែករំលែក៖