ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនពីរនាក់ បើកឡានលឿន បុកបង្គោល​ភ្លើងក្រឡាប់ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោងរំលងអធ្រាត្រ ​ឈានចូលថ្ងៃទី​១៩​ ខែ​មេសា​ ឆ្នាំ​២០១៧​ នៅលើ​​វិថី​ឯករាជ្យ​ មុខ​ផ្សារទំនើប​អូររ៉េន​ ភូមិ​២​ សង្កាត់​លេខ​៤ ក្រុង/ខេត្ត​ព្រះសីហនុ​ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​ បង្កដោយ រថយន្ត​១គ្រឿង​ម៉ាក​ TOYOTA ពណ៌​ ខ្មៅ​ ពាក់​ផ្លាកលេខ​ ភ្នំពេញ​2BB-5858​ បើកបរដោយជនជាតិចិន ជិះ​គ្នា​​ ២នាក់​ មានទិសដៅ ពី​តោ​ពីរ​មកផ្សារលើ​ លុះដល់ចំណុច​ខាងលើ​ បាន​ជ្រុល​ចង្កូត​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ បណ្ដាល​ឲ្យ​ក្រឡាប់​តែម្ដង​។

គ្រោះថ្នាក់​នេះ ​បណ្ដាល​ឲ្យ​ស្លាប់​ជនជាតិចិន១នាក់​ និង​រងរបួស​ធ្ងន់​​​១នាក់​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិកឯកជន ​ចាក់អង្រែក្រុងព្រះសីហនុ​។

រីឯ​​មធ្យោបាយ រថយន្ត​១គ្រឿង ​សមត្ថកិច្ចនគរបាល​ បានចាត់ចែងស្ទូច​យក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖