ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនមួយក្រុមកំពុងដើរតាមផ្លូវ ត្រូវជនសង្ស័យម្នាក់ឆក់ទូរស័ព្ទបានសម្រេច​

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់បុរសជនជាតិចិនម្នាក់បានសម្រេច ខណៈដែលជនរងគ្រោះកំពុងតែដើរជាក្រុមជាមួយមិត្តភក្តិជនជាតិចិនដូចគ្នាតាមផ្លូវ ហើយជនសង្ស័យបានរត់គេចខ្លួនបាត់ ។

ករណីឆក់ទូរស័ព្ទបង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតទ្បើងនៅវេលាម៉ោង ១ និង ៥៩នាទីរសៀលថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់ទូលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិចិនមួយក្រុមមានគ្នា៥នាក់សុទ្ធតែប្រុស បាននាំគ្នាដើរតាមផ្លូវសុខៗ ដោយជនរងគ្រោះម្នាក់ក្នុងចំណោមមិត្តភក្តិ៥នាក់ បានកាន់ទូរស័ព្ទដៃចុចលេងបណ្ដើរដើរបណ្ដើរ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលិចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក មកធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីដៃបុរសជនជាតិចិនម្នាក់បានសម្រេច ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។

ក្រោយកើតហេតុ បានត្រឹមបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកកន្លែងកើតហេតុជួយអន្តរាគមន៍និងនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង​ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យផងដែរ ៕ស រស្មី


ចែករំលែក៖