ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិន៣នាក់របួសធ្ងន់ស្រាលក្រោយបើករថយន្តបុកដើមឈើ

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិចិន ប្រុសស្រី ៣នាក់ បានរងរបួសបន្ទាប់ពីបើករថយន្តទាំងងងុយដេករេចង្កូតទៅបុកខឿនចិញ្ចើមផ្លូវ និងដើមឈើមួយដើម នៅខាងមុនមន្ទីរពេទ្យគន្ធបុប្ផា(ក្រោយវាំង) ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជាង៥ទៀងភ្លឺ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចខាងមុខមន្ទីរពេទ្យគន្ធបុប្ផា ក្រោយវាំង តាមបណ្ដោយផ្លូវលេខ២៤០ ក្នុង សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីនគរបាលចរាចរណ៍ខណ្ឌដូនពេញ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺមានស្ត្រីម្នាក់ជាជនជាតិចិនម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ានដាយស្តារ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AR-៦៥០១ និងមានអ្នករួមដំណើរជាមួយជនជាតិចិន ប្រុស ស្រី២នាក់ ផ្សេងទៀត ដោយបើកបរតាមបណ្ដោយផ្លូវលេច២៤០ ក្នុងល្បឿនយ៉ាងលឿន មិនដឹងជាមានរឿងអី ក៏រេចង្កូតទៅបុកឡើងខឿនចិញ្ចើមផ្លូវ រួចហោះទៅបុកដើមឈើ១ដើមពេញទំហឹងទៅមុខលែងរួច ចំណែករថយន្តខូចខាតមួយកំណាត់មុខចំហៀងឆ្វេង និង អ្នកបើកបរត្រូវដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យពន្លឺភ្លាមៗតែម្តង ។

បន្ទាប់ពីកើតហេតុ នគរបាលបាលជំនាញចរាចរណ៍ខណ្ឌដូនពេញបានចុះមកដល់កន្លែងកើតហេតុ បានទំនាក់ទំនងទៅនគរបាលបាលជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងកានគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយនាពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖