ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិន បើកទីតាំងជីករករ៉ែ គ្មានច្បាប់អនុញ្ញាត ត្រូវកម្លាំងចម្រុះចុះបង្រ្កាបឃាត់ខ្លួន តែដោះលែងវិញ

ចែករំលែក៖

ខេត្តកំពង់ធំ៖ កម្លាំងអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយអាជ្ញាធរដែនដី បានចុះបង្ក្រាបទីតាំងធ្វើសិប្បកម្មរុករករ៉ែ នៅ៣គោលដៅ ស្ថិតនៅក្នុងឃុំសុខចិត្ត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

ហេតុការណ៍បានធ្វើឡើងកាលពីវេលាម៉ោង១៥ ថ្ងៃទី១១ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ។

ការចុះប្រតិបត្តិការនេះ មានការចូលរួមពីកម្លាំងអាវុធហត្ថខេត្ត១៤នាក់ កម្លាំងស្រុក៦នាក់ រថយន្ត៤គ្រឿង សហការជាមួយកម្លាំងអាវុធហត្ថផ្ទៃប្រទេស, ក្រសួងរ៉ែ និងថាមពល, អភិបាលរងខេត្ត អភិបាលស្រុក នគរបាលខេត្ត ប៉ុស្តិ៍ មេឃុំ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ ។

បើតាមមន្ដ្រីចុះទៅចូលរួមបានប្រាប់ឲ្យដឹងថា លទ្ធផលបង្ក្រាបឃាត់់បានជនជាតិចិនចំនួន១០នាក់ ភេទប្រុស ដើម្បីសាកសួរយកចម្លើយ ។

តំបន់បរតាពេជ្រ សមត្ថកិច្ចបានរឹបអូស៖១៖ ម៉ាស៊ីនភ្លើង៣គ្រឿង ម៉ាក Nisho Isokva និង២គ្រឿងទៀត មិនស្គាល់ម៉ាក ។ ២៖ ស៊ីទែនប្រេង Tela ចំណុះ២,០០០លីត្រ ចំនួន១ ។ ៣៖ ឌីណាម៉ូចំនួន៤គ្រឿង តូច២ ធំ២ ក្បាលកិនថ្មរ៉ែ២, ម៉ាស៊ីនក្រឡុកស៊ីម៉ង់តិ៍១គ្រឿង ។ ៤៖ អង្គប់កិនថ្ម រ៉ែ៣គ្រឿង, កញ្ច្រែងរែងថ្មរ៉ែ២គ្រឿង, តៅច្រកថ្មរ៉ែ១ ។ ៥៖ ម៉ាស៊ីនភ្លើងតូច១គ្រឿង, ម៉ាស៊ីនស្វានបាញ់ខ្យល់ម៉ាក kaishan iso១ គ្រឿង, ម៉ាស៊ីនយោងថ្មរ៉ែម៉ាកJd១គ្រឿង, ម៉ូទ័របូមខ្យល់១គ្រឿង, ទុយយោបូមទឹក៤ដុំ ។ ៦៖ ម៉ាស៊ីនខួងថ្មម៉ាក corteh ១គ្រឿង ។ តំបន់បរតាពេជ្រ ទី២ និយាមការ ៥៦៥៥៧៩.១៤៣៩៦៤៩ ស្ថិតនៅឃុំខាងលើ ៖ មិនមានសម្ភារដកហូតទេ ការិយាល័យទើបសាងសង់ ។

តំបន់បររាត្រី សមត្ថកិច្ចបានដកហូត៖ ម្សៅសូដា caustic soda ១ស្មើ២៥គីឡូក្រាម ស្មើ១៦០បាវ, អាស៊ីត២៥គីឡូក្រាម ស្នើ៣០បាវ, ម៉ាស៊ីនភ្លើង kw01គ្រឿង, ធុងជ័រចំនួន១២ធុង, ម៉ូទ័របូមទឹក២គ្រឿង, ទុយយោជ័រ១ដុំ, ទុយយោជ័ររឹង១ដុំ, ទុយយោជ័ររឹងខ្មៅ២ដុំ ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចអប់រំរួចដោះលែងវិញ ឯទីតាំងធ្វើអាជីវកម្មត្រូវបានបិទជាបណ្ដោះអាសន្ន ៕ ប៊ុនរិទ្ធី


ចែករំលែក៖