ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិបរទេសម្នាក់ បើករថយន្តក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ឡានក្រឡាប់ ដែលបង្កឡើងដោយខ្លួនឯង នៅត្រង់ចំណុចភូមិថ្នល់បត់ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១៥និង០០នាទី នៅថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរឈ្មោះ Malayeri Hossein ភេទប្រុស អាយុ៤៤ឆ្នាំ ជាជនជាតិ IRAN បើកបរពីទិសខាងជើងទៅទិសខាងត្បូង(រងរបួសធ្ងន់ បាក់កំភួនជើងខាងឆ្វេង) ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍បានចុះទៅដល់កន្លែងកើតហេតុ និងបានសហការជាមួយជំនាញចរាចរណ៍ខេត្តឧត្តរមានជ័យ និងបានហៅឡានពេទ្យដឹងអ្នករងរបួសទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ រីឯវត្ថុតាងយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ៕ ប៉ែន នួន


ចែករំលែក៖