ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិឥណ្ឌូនេស៊ីម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនបន្ទាប់ពីចែកចាយថ្នាំញៀនក្នុងក្លិបកំសាន្ត(កាស៊ីណូ)

ចែករំលែក៖

ប៉ោយប៉ែត ៖ កម្លាំងកងរាជអាវធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ចែកចាយគ្រឿងញៀងក្នុងក្លិបកំសានឌីស្កូស្តាស៊ីធី កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្លិបកំសាន្តឌីស្កូស្តាស៊ីធីក្នុងបរិវេណកាស៊ីណូ ផ្កាយប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្បន្ទាយមានជ័យ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យ់ឈ្មោះ បែ តូនា (berhtonius) ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ករណីរក្សាទុក ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចក្នុងឌីស្កូ ស្តាស៊ីធីខាងលើ ដោយដកហូតវត្ថុតាងមានគ្រឿងញៀនប្រភេទខេហិតម្សៅពណ៌សចំនួន ០៤ កញ្ចប់។

ការចុះបង្ក្រាបនេះមានការសម្របសម្រួលពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កម្លាំងបានឆែកឆេរក្នុងបន្ទប់ជនសង្ស័យ ដោយបានរកឃើញវត្ថុតាងបន្ថែមមាន៖ កញ្ឆាមួយកញ្ចប់ធំ និង ០៣ កូនថង់ថ្លា, ថង់សថ្លាតូចៗ និងទុយយោសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ក្រោយពីការសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន។

ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីអនុវត្តន៍តាមនីតិវិធី៕ វណ្ណា


ចែករំលែក៖