ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសជាកម្មករសំណង់ម្នាក់​បាត់បង់ជីវិត​​ដោយសារគាំងបេះដូង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង​៧និង៣០នាទីព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នៅក្នុងការដ្ឋានសំណង់អូត្រេះ១ (China Town) ក្រុមទី២ ភូមិ៦ សង្កាត់លេខ៤ ក្រុង_ខេត្តព្រះសីហនុ មានករណីជនបរទេសស្លាប់ម្នាក់ ។

ក្រោយពីទទួលបានព័ត៌មានរួចសមត្ថកិច្ចជំនាញ មានការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ គ្រូពេទ្យជំនាញ និងសមត្ថកិច្ចពាក់ពន្ធ័បានចុះទៅធ្វើការពិនិត្យ ទើបដឹងថា: សាកសពមានឈ្មោះ LE XiNG HE ភេទប្រុស សញ្ជាតិចិន មុខរបរកម្មករសំណង់ក្នុងការដ្ឋានខាងលើ ឆ្នាំកំណើតថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៨២ កាន់លិខិតឆ្លងដែនលេខ E:891444583 អស់សុពលភាពថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៦ ទិដ្ឋាកាលេខEi.01793252 អស់សុពលភាពថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ។

តាមការពិនិត្យរបស់លោកវេជ្ជបណ្ឌិត សែ ជូសិទ្ធជោត អនុប្រធានមន្ទីរសុខាភិបាកខេត្តព្រះសីហនុ និងនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ បានអោយដឹងថា: សាកសពពិតជាបានស្លាប់ដោយសារ គាំងបេះដូង ពិតប្រាកដមែន ។

បច្ចុប្បន្នសាកសពបានរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំការសម្រេចពីស្ថានទូត និងក្រុមគ្រួសារសាម៉ី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖