ព័ត៌មានទាន់ហេតុការណ៍៖

ជនល្មោភកាមចាប់ចៅស្រីអាយុ២ឆ្នាំរំលោភខណៈម្តាយមិននៅ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានធ្វើសកម្មភាពចាប់រំលោភចៅស្រីចុងខ្លួនឯង ទើបតែអាយុ២ឆ្នាំ១០ខែ រហូតហូរឈាមមិនឈប់ ខណៈម្តាយក្មេងស្រីទៅធ្វើការរោងចក្របាត់កាលពីរសៀល ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅបន្ទប់ជូលភូមិជ្រៃកោក សង្កាត់ចោចចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លុះល្ងាចពេលម្តាយចេញមកពីធ្វើការទើបបែកការ រហូតវេលាម៉ោង១២និង៣០នាទី ថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ទើបប្តឹងសមត្ថកិច្ចឃាត់ខ្លួនបុរសជាតាតែម្តង។

ក្មេងស្រីរងគ្រោះអាយុ២ឆ្នាំ១០ខែ រស់នៅជាមួយម្តាយអាយុ២៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជូលភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តតាកែវ ។ ចំណែកជនសង្ស័យដែលត្រូវជាតាចុងនោះឈ្មោះជឹម ចយ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅភូមិខ្មង់ ឃុំអូឬស្សី ស្រុកកំពង់ក្រឡាញ់ ខេត្តកំពង់ឆ្នាំង ។

តាមការៀបរាប់របស់ម្តាយក្មេងស្រីរងគ្រោះបានឲ្យដឹងថា នៅថ្ងៃទី២៥រូបគាត់បានចេញទៅធ្វើការរោងចក្រដោយទុកកូនស្រីអោយនៅជាមួយតា តែពីរនាក់ លុះវេលាម៉ោង៥ល្ងាច ពេលរូបគាត់ចេញពីធ្វើការវិញ មកដល់បន្ទប់ឃើញកូនស្រីអង្គុយបត់ជើងដោយមានប្រលាក់ឈាមចេញពីប្រដាប់ភេទ ពេលនោះគាត់ក៏សួរនាំកូនស្រីហើយបានរៀបរាប់ប្រាប់ដំណើររឿង។

លុះព្រឹកថ្ងៃទី២៦ខែឆ្នាំដដែលទើបនាំកូនទៅពិនិត្យនៅមន្ទីរពេទ្យ ហើយគ្រូរពេទ្យបានបញ្ជាក់ថា ក្មេងស្រីត្រូវបានគេរំលោភដោយសារតែប្រដាប់ភេទតូចពេក ទើបធ្វើឲ្យរយះហូរឈាមមិនឈប់បែបនេះ។ ក្រោយមកទើបនាំកូនមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ២ ដើម្បីសុំការអន្តរាគមន៍ ក្រោយពីទទួលពាក្យបណ្តឹងម្តាយក្មេងរងគ្រោះនគរបានចុះទៅឃាត់ខ្លួនជនសង្ស័យតែម្តងដើម្បីយកមកសួនាំនិងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំចាត់ការតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖