ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យដែលបានចាក់ដៃគូស្នេហាស្រឡាញ់ប្រុសភេទដូចគ្នាកើតចេញពីរឿងប្រច័ណ្ឌនោះត្រូវបានកម្លាំងសមត្ថកិច្ចប៉ូលិសព្រហ្មទណ្ឌស្នងការខេត្តចាប់ខ្លួនបានហើយ

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ បន្ទាប់ពីបានជនសង្ស័យឈ្មោះ សុន ប៉ម ភេទប្រុស មានអាយុ២៥ឆ្នាំ រស់នៅភូមិកាំងតេជោ ស្រុកថាឡាបរិវ៉ាង់ ខេត្តស្ទឹងត្រែង បានចាក់មួយកូនកាំបិតត្រូវចំលើដោះខាងឆ្វេង ទៅលើជនរងគ្រោះដែលមានឈ្មោះ រ៉េត រដ្ឋា ភេទប្រុសអាយុ២៨ឆ្នាំ មានមុខរបរជាមន្ត្រីសូយោដីខេត្ត មានស្រុកកំណើតនៅភូមិ ឃំុស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដោយអ្នកទាំងពីរនេះជា គូរស្នេហាស្រលាញ់ភេទប្រុសដូចគ្នា ដោយហេតុការណ៍នេះបានកើតឡើងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១១,00នាទីយប់នៅត្រង់ចំណុចផ្ទះជួលមួយកន្លែង ទល់មុខមន្ទីរសូយោដីខេត្តស្ទឹងត្រែង ស្ថិតនៅភូមិកណ្តាល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។

ក្រោយពីបានជនសង្ស័យកើតរឿងប្រច័ណឈ្លោះប្រកែកគ្នាឈានដល់ប្រើអំពើហឹង្សារទាញយកកូនកាំបិតចាក់ត្រូវជនរងគ្រោះចំលើដោះខាងឆ្វេងឈាមហូរបាញ់ដូចអារកមាន់ រួចហើយក៏បានប្រឹងស្រែកហៅឱ្យគេជួយ មួយសន្ទុះមកក៏បានឃើញជនរងគ្រោះបានបើកទ្វារបន្ទប់រត់ចេញមកក្រៅ បន្ទាប់មកជនសង្ស័យបានចេញមកក្រៅដែល ហើយក៏បានបើកម៉ូតូឌុបយកជនរងគ្រោះទៅបាត់ ។

ក្រោយមកបានដឹងដំណឹងថា ជួបគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូបុកនិង ម៉ូតូ អ្នកទាំងពីរទទួលរងរហួសធ្ងន់ធ្ងរ ហើយត្រូវបានគេជួយដឹកយកជនរងគ្រោះខាងលើងនោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង លុះទៅដល់មន្ទីរពេទ្យអត់ឃើញក្រុមលោកគ្រូពេទ្យជួយសង្គ្រោះឱ្យទាន់ពេលវេលានោះទុកឱ្យអ្នកជំងឺហូរឈាមខ្សោះអស់ពីខ្លួននិងឈឺចុកចាប់ទ្រាំមិនបានផងនោះក៏បានដាច់ខ្យល់ស្លាប់ រីឯចំណែកជនសង្ស័យវិញ ក៏បានទទួលរងរហួសបាក់ឆ្អឹងក្បាលចង្គង់ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅបាត់ ។

ដោយកម្លាំងសមត្ថកិច្ចប៉ូលិសព្រហ្មទ័ណខេត្តលោកស្នងការងហមប៊ុនថែល លោកបានយកចិត្តទុកដាក់បានបញ្ជាកម្លាំងកូនចៅរបស់លោក តាមដានស្រាវជ្រាវភ្លាមៗផង ដែលដើម្បីចាប់ខ្លួនជនសង្ស័យយកចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់ ។ លុះមកដល់ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧នេះ សមត្ថកិច្ចប៉ូលិសព្រហ្មទ័ណ្ឌខេត្តបាន ចាប់ខ្លួនជនសង្ស័យបានមកហើយដោយបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីសាកសួរ ។

ជំុវិញរឿងនេះ លោក ហម ប៊ុនថែលស្នងការងទទួលផ្នែកព្រហ្មទ័ណខេត្តស្ទឹងត្រែង បានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលមានឈ្មោះ សុន ប៉ម ភេទប្រុស អាយុ២៥ឆ្នាំ បានជាប់ពាក់ព័ន្ធក្នុងករណីរឿងខាងលើនោះឥឡូវនេះកម្លាំងរបស់លោកតាមដានស្រាវជ្រាវ បានដឹងថាជនសង្ស័យបានត្រឡប់មកពីព្យាបាលរហួសពីមន្ទីរពេទ្យនៅឯខេត្តសៀមរាបមកដល់ផ្ទះវិញ ហើយនៅឯភូមិកាំងតេជោ ក្នុងស្រុកថា ឡាបរិវ៉ាត់ លោកក៏បានបញ្ជាកម្លាំងចាប់ឃាត់ខ្លួនបាននៅនឹងផ្ទះរបស់ជនសង្ស័យតែម្តង ។

លោកបានបញ្ជាក់ថា ឥឡូវនេះខាងមន្ត្រីជំនាញរបស់លោកនៅកំពុងសួរនាំរួចនិងរៀបចំកសាងសំណំុរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕ មាស សុផាត


ចែករំលែក៖