ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យប្រើប្រាស់និងចែកចាយថ្នាំញៀន១២រួមវត្ថុតាងត្រូវកម្លាំងនគរបាលស្រុកថ្មពួកឃាត់ខ្លួន

ចែករំលែក៖

ប៉ោយប៉ែត៖ កម្លាំងនគបាលស្រុលថ្មពួកឃាត់ខ្លួនអ្នកចែកចាយ និងប្រើប្រាស់ថ្នាំញៀនប្រុសស្រី១២នាក់កាលពីវេលាម៉ោង៩និង១៩នាទីព្រឹក នៅថ្ងៃសៅរ៍ ៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិគោកព្រិច ឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីត៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបញ្ជារអោយលោកវរសេនីយ៍ទោ សៅ សារឿន អធិការដ្ឋានស្រុកថ្មពួក បានដឹកនាំកំលាំងជំនាញចុះបង្ក្រាបមុខសញ្ញា ជួញដូរនិងប្រើប្រាស់គ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យមុខសញ្ញាជួញដូរ ចែកចាយ គ្រឿងញៀន និងអ្នកប្រើប្រាស់ចំនួន ២នាក់ប្តី ប្រពន្ធ

១-ឈ្មោះ ម៉ូវ សឹុង ហៅ (ហម សឹុង)ភេទប្រុស អាយុ 48ឆ្នាំ រស់នៅភូមិគោកព្រេចឃុំ គោករមៀតស្រុកថ្មពួក (ប្តី ) ។

២- ឈ្មោះ គយ ច្រឹប ភេទស្រីអាយុ ៥៨ឆ្នាំរស់នៅភូមិគោកព្រេច ឃុំគោករមៀត ស្រុក ថ្មពួក (ប្រពន្ធ)

សមត្ថកិច្ចជំនាញនៃអធិការដ្ឋានស្រុកថ្មពួកបានដកហូតនូវវត្ថុតាងរួមមាន: ថ្នាំញៀនម្សៅក្រាមពណ៍ស ចំនួន ២២ថង់តូច និងប្រភេទ គ្រាប់ចំនួន ១៣៥គ្រាប់ និងទូរស័ព្ទចំនួន ៣ គ្រឿង ដែកកេះ ១ អាវុធកែឆ្នៃ ១ ដើម កូនកាំបិតស្នៀត ២ ។

បន្ទាប់លុះដល់ម៉ោង២២.១៩នាទីព្រឹក នាថ្ងៃខែឆ្នាំដ៏ដែល កម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់សារធាតុញៀន បានចំនួន១០នាក់បន្ថែមទៀតជនសង្ស័យរួមមាន:

១- ឈ្មោះ ផៅ ខឿត ភេទប្រុស អាយុ២៧ឆ្នាំ ២-ឈ្មោះ សាប់ សៀន អាយុ២៥ឆ្នាំ ៣-ឈ្មោះ សឺត មាត់ ភេទប្រុស អាយុ១៨ឆ្នាំ ៤-ឈ្មោះ ធឿន ថី ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ជាមួយគ្នា ៥-ឈ្មោះ ដឿន ដា ភេទប្រុស អាយុ២២ឆ្នាំ ៦-ឈ្មោះ ជា ជេន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក ជាមួយគ្នា ៧- ឈ្មោះ ខាវ ចិត្រ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិពន្លៃថ្មី ឃុំទ្រាស ស្រុកស្វាយចេក ៨-ឈ្មោះ រ៉ាយ បារាំង ហៅប្រាំង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិដូនណូយ ឃុំទ្រាស ស្រុកស្វាយចេក ៩-ឈ្មោះ ស តុលា ភេទប្រុស អាយុ១៧ឆ្នាំ ១០-ឈ្មោះ ភ្លឿយ ណឿត ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ជាមួយគ្នា បានធ្វើតេស្តទឹកនោមរកសារធាតុញៀន ក៏ឃើញមានជាប់សារធាតុញៀនតែម្តង ។

សូមបញ្ជាក់ថាតាមការសង្កេតឲ្យតាំងតែលោកវរសេនីយ៍ទោ សៅ សារឿន បានទទួលតំណែងជាអធិការស្រុកថ្មពួកទើបតែបានប្រហែលជា១ខែប៉ុណ្ណោះលោកបានបញ្ចេញស្នាដៃជាបន្តបន្ទាប់ក្នុងការបង្រ្កាបគ្រឿងញៀន។

ពេលនេះជនសង្ស័យទាំងអស់ត្រូវបានកំលាំងជំនាញនៃអធិការដ្ឋានស្រុកថ្មពួកបានបញ្ជួនទៅការិយាល័យជំនាញខេត្តដើម្បីបន្តតាមនីតិវិធី ៕ វណ្ណា


ចែករំលែក៖