ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យប្រើប្រាស់ និងចែកចាយ ​គ្រឿងញៀនម្នាក់​ ត្រូវ​នគរបាល​ស្រុក​ព្រៃនប់​ចាប់​ខ្លួន​ជាមួយ​នឹង​ថ្នាំញៀនចំនួន ៣ កញ្ចប់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖ លោក​វរសេនីយ៍ទោ​ ហួ យ៉ៃ អធិការនគរបាល ស្រុកព្រៃនប់​ បាន​ឲ្យ​ដឹង​ថា៖ នៅ​វេលា​ម៉ោង​១២:១​៣​ នាទី​ ថ្ងៃទី​១ខែកុម្ភៈ ឆ្នាំ២០១៩ ថ្មី​ៗ​នេះ​ កម្លាំងជំនាញនគរបាលស្រុកព្រៃនប់ បានបង្ក្រាប​បទល្មើស​ គ្រឿងញៀន​មួយករណី នៅចំណុចផ្លូវ​លំក្នុង​ភូមិ​ចំការ​កៅស៊ូ​ ឃុំ​ជើងគោ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យ១នាក់​ឈ្មោះ ឃឹម ខួច​ ភេទប្រុស អាយុ​៣១ឆ្នាំ មានលំនៅ​ឋាន​ ភូមិ​ចំការ​កៅស៊ូ​ ឃុំ​ជើងគោ​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​។​

ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លា​ សង្ស័យសារធាតុញៀន ចំនួន៣ កញ្ចប់​ និង ទូរស័ព្ទ​២​ គ្រឿង​។

បច្ចុប្បន្នសមត្ថកិច្ចតំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖