ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ជិះម៉ូតូមកធ្វើសកម្មភាពឆក់ថង់ពីបុរសម្នាក់កំពុងជិះម៉ូតូឌុបប្រពន្ធ និងកូន សរុបអស់លុយខ្ទង់ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៦នឹង៣០នាទីព្រឹកថ្ងៃទី២៣ខែមេសា ឆ្នាំ២០១៧ជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាc125 មកធ្វើសកម្មភាពឆក់ថង់ពីដៃបុរសម្នាក់ ដែលកំពុងជិះម៉ូតូជាមួយប្ដី និងកូន តាមបណ្ដោយផ្លូវលេខ២០៥ កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ អ៊ាវ ប៊ន ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅម្ដុំសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរលក់បន្លែ ។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងតែជិះមូ៉តូ១គ្រឿងមា៉កគុប អត់ស្លាកលេខ មកពីផ្ទះជាមួយប្រពន្ធ និងកូនរបស់ខ្លួន ហើយក៏ជិះម៉ូតូក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាc125 អត់ពាក់ស្លាក់លេខ មកធ្វើសកម្មភាពឆក់ថង់ពីជនរងគ្រោះ ដែលដាក់នៅខាងមុខរួចបានព្យាយាមជិះគេចខ្លួនបាត់សម្រោល។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានគេនាំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្នបាលទំនប់ទឹក។

បើតាមសម្ដីពីជនរងគ្រោះបានប្រាប់ថា នៅក្នុងថង់ដែលជនសង្ស័យឆក់យកទៅបាត់នោះ មានលុយ៤០លានរៀល និងលុយដុល្លារ១៥០០ រួមនឹងទួរស្ទព័ដៃម៉ាកiPhone 6s មួយផងដែរ ៕ ស រស្មី


ចែករំលែក៖