ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវកម្លាំងព្រហ្មទណ្ឌ៧មករាសហការជាមួយនគរបាលបុ៉ស្តិ៍វាលវង់ឃាត់ខ្លួន បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីនារីរងគ្រោះប៉ុនប៉ងរំលោភ

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវកម្លាំងព្រហ្មទណ្ឌ៧មករា សហការជាមួយនគរបាលបុ៉ស្តិ៍វាលវង់ឃាត់ខ្លួន បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីនារីរងគ្រោះថា បុ៉នប៉ងរំលោភមិនបានសម្រេច។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះ កើតឡើងកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១៥ អាគារបុរីកីឡាទី៣ ផ្លូវលេខ២១១ នៅស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ហាច រដ្នា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររត់តុ ស្នាក់នៅ ផ្ទះលេខ១៥អាគារបុរីកីឡាទី៣ នៅស្ថិតនៅក្នុងសង្កាត់បាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ចំណែកនារីរងគ្រោះឈ្មោះ ល ម ភេទស្រីអាយុ២៧ឆ្នាំ ។

បើតាមប្រភពព័ត៌មានពីនារីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុរូបនាងកំពុងធ្វើការជាមួយជនសង្ស័យខាងលើនៅហាងផឹកសុីមួយកន្លែង ហើយចំថ្ងៃដែលថៅកែបើកលុយឲ្យបុគ្គលិកទាំងអស់គ្នា ហើយដល់មោ៉ង១១យប់ ក៏នាំគ្នាចូលលុយគ្នាម្នាក់បន្តិចៗ ក៏នាំគ្នាផឹកសុីរហូតដល់មោ៉ង១២យប់ ថ្ងៃដដែល រូបនាងនិងជនសង្ស័យខាងលើ រួមទាំងមិត្តភក្តិផ្សេងៗទៀត ក៏នាំគ្នាទៅផ្ទះដោយរូបនាក់ស្នាក់នៅផ្ទះជួលលេខ១៥ អាគារបុរីកីឡាទី៣ រួមជាមួយជនសង្ស័យនិងមិត្តភក្ក័២ .៣នាក់ទៀត ខណៈរូបនាងឡើងទៅដល់ផ្ទះហើយបានបើកទ្វារចូលបន្ទប់ ស្រាប់តែជនសង្ស័យខាងលើបានដើរចូលបន្ទប់របស់នាងពីក្រោយ ហើយក៏បានចាប់ឱបនាងពីក្រោយ និងបានចាប់ថើបហើយលូកស្ទាប និងវាយរូបនាង ភ្លាមៗនោះរូបនាងបានរើបម្រាស់ ហើយក៏បានស្រែកឲ្យគេជួយផងដែរ ក្រោយមករូបនាងបានរត់ចុះមកក្រោម លុះមកដល់ថ្ងៃ៧ ខែមីនា ឆ្នាំ២០១៧ មោ៉ង៣រសៀល នាងបានទៅប្តឹងនៅបុ៉ស្តិ៍វាលវង់ ។

ក្រោយពីសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះហើយនោះ សមត្ថកិច្ចបុ៉ស្តិ៍វាលវង់បានសហការជាមួយកម្លាំងព្រហ្មទណ្ឌ៧មករា បានស្រាវជ្រាវទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនៅវេលាមោ៉ង៩និង៣០នាទីព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១៥ អាគារបុរីកីឡាទី៣ ផ្លូវលេខ២១១ នៅស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧ករា រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍វាលវង់ កសាងសំណុំរឿងបញ្ជូនទៅឲ្យនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាចាត់ការតាមនីតិវិធី ៕ ស រស្មី

unnamed


ចែករំលែក៖