ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់លួចឈើចម្លាក់មួយផ្ទាំងត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាៗ

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់់ ត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងបានលុង ឃាត់ខ្លួនពីបទ ពាក់ព័ន្ធករណីលួចឈើចម្លាក់ ។

ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។ ​

ជនសង្ស័យ ឃួន ថិ ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិទំពួន មានទីលំភូមិកើតហេតុខាងលើមុខរបរមិនពិតប្រាកដ​ ។ ​

តាមប្រភពជនសង្ស័យបានលួចឈើចម្លាក់ចេញពីផ្ទះជនរងគ្រោះ ឈ្មោះ សុខ ស្រីលីន ស្ថិតនៅភូមិ សង្កាត់ ខាងលើ ។ ​

សមត្ថកិច្ចដកហូតវត្ថុតាងបានមាន៖ ឈើចម្លាក់រូបដំរីមួយសន្លឹក ទំហំ៥០សង្ទីម៉ែត្រគុណ១២០សង្ទីម៉ែត្រ ។ ​

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុង ដើម្បី​បំពេញ​សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធីច្បាប់ ៕ ជីវន្ត័


ចែករំលែក៖