ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់លួចយកទ្វារដែករបងឃ្លាំងបានសម្រេចហើយ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃ២ ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចយកទ្វារដែករបងឃ្លាំងបានសម្រេច ហើយតែរត់មិនរួច ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃ២កំណុងល្បាតឃើញ ហើយក៏បានធ្វើការឃាត់ខ្លួនបានភ្លាមៗតែមង្ត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១៨ តាមបណ្ដោយផ្លូវលេខ៣៥៦ នៅចំណុចក្រោយ សាលារៀនទួលស្វាយព្រៃ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យមានឈ្មោះ សូ សារុត ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល ម្ដុំខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចដដែលបានបន្តប្រាប់ឲ្យដឹងទៀតថា មុនពេលឈានដល់ការឃាត់ខ្លួនខាងលើនេះ ជនសង្ស័យបានជិះរ៉ឺម៉កកង់បី ចុះឡើង ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានធ្វើសកម្មភាពលួចយកទ្វារដែករបងឃ្លាំង បានសម្រេចហើយ ខណៈនោះក៏មានសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃ២ដែលកំពុងល្បាតក្នុងមូលដ្នាន ក៏ប្រទះឃើញ ហើយក៏បានសាកសួរ ស្រាប់កម្មករដែលយាមនៅឃ្លាំងខាងលើបានប្រាប់ថា ជនសង្ស័យខាងលើនេះ បានលួចយកទ្វារដែករបងឃ្លាំង ទើបសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃ២ ឃាត់ខ្លួនបានភ្លាមៗ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃ២ នាំមក សាកសួរ និងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ។

ចំណែកទ្វារដែករបងឃ្លាំង របស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃ២ ប្រគល់ឲ្យទៅវិញផងដែរ ៕ ស រស្មី


ចែករំលែក៖