ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ចំណោម៣នាក់ ឆក់កាបូបមិនបានសម្រេច ដួលម៉ូតូត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្សយ័ម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបនារីម្នាក់បានសម្រេច ហើយដួលម៉ូតូ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ចំណុចស្ពានអាកាស ៧មករា តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី សង្កាតទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

នគរបាលប៉ុស្តិ៍ បានប្រាប់ឲ្យដឹងថាជនសង្ស័យឈ្មោះ ណុប សាមុត អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ម្តុំទឹកថ្លា ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ចំណែកនារីរងគ្រោះឈ្មោះ ខន ស្រីលីន អាយុ១៨ មុខរបរនិស្សិត ស្នាក់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីនារីរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះជិៈម៉ូតូមួយគ្រឿងម៉ាក ស៊ុយហ្សូគី និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១DG-៦៩១១ ចេញពីផ្ទះ គោកបំណងទៅរៀននៅសកលវិទ្យាល័យ មួយកន្លែងនៅម្តុំវត្តភ្នំ ដោយព្យួរកាបូបទុកនៅមុខម៉ូតូ ខណៈពេលដែលជិះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានជនសង្ស័យបីនាក់ជិះម៉ូតូ៣គ្រឿងមួយគ្រឿងម៉ាក ស៊ុយហ្សូគី និច ពណ៌ស មិនចាំស្លាកលេខ , ម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដា Beat ពណ៌ក្រហម មនចាំស្លាកលេខ ចំណែកម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពឆក់ម៉ាក ហុងដា ឌ្រីមសេ១២៥ ស៊េរី ២០១៨ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះមកពីក្រោយបានធ្វើសកម្មភាពឆក់កាបូប បានសម្រេច រួចក៏នាំគ្នាជិះម៉ូតូគេចខ្លួន ភ្លាមនោះស្ត្រីរងគ្រោះបានជិះម៉ូតូដេញតាមក្រោយហើយបានស្រែកថាចោរៗ ស្របពេលនោះ ក៏ប្រទះនគរបាលប៉ុស្តិ៍ កំពុងល្បាត់ជិះដេញរហូតមកដល់ខាងមុខសង្កាត់ទឹកល្អក់១ ជនសង្ស័យភ័យ ក៏ជ្រុលទៅបុកម៉ូតូប្រជាពលរដ្ឋដួលឃាត់ខ្លួនភ្លាមៗ ចំណែកជនសង្ស័យ២នាក់ទៀតបានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍ទឹកល្អក់១ យកមកសួរនាំ កសាងសុំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាចាត់ការតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖