ព័ត៌មានទាន់ហេតុការណ៍៖

ជម្រើសជាតិអង់គ្លេសនឹងទទួលបានប្រាក់លើកទឹកចិត្ត៥លានផោនបើឈ្នះWorld Cup

ចែករំលែក៖

ក្រុមជម្រើសជាតិអង់គ្លេសនឹងទទួលបានប្រាក់ឧបត្ថមលើកទឹកចិត្តបន្ថែម៥លានផោនទៀតប្រសិនបើពួកគេអាចឈ្នះជើងឯកពិភពលោកនៅក្នុងប្រទេសរុស្ស៊ីឆ្នាំនេះបាន។

សម្រាប់លុយ៥លានផោននេះនឹងធ្វើឲ្យក្រុមអង់គ្លេសដែលដឹកនាំដោយលោក Gareth Southgate ទទួលបានម្នាក់ៗ២១ម៉ឺន៧ពាន់ផោន។ ប៉ុន្តែទឹកប្រាក់នេះនៅចាញ់ក្រុមជម្រើស ជាតិបែលហ្ស៊ិកនោះទេ ប្រសិនបើពួកគេឈ្នះWorld Cup តារាបាល់ទាត់ម្នាក់ៗរបស់បែលហ្ស៊ិក នឹងទទួលបាន៤០ម៉ឺនផោន ដោយលុយសរុបស្មើនឹង៩,៤លានផោន។

ចំណែកលោក Gareth Southgate អ្នកចាត់ការទូរទៅអង់គ្លេសនឹងទទួលបាន១,៥ លានផោនប្រសិនបើដឹកនាំក្រុមតោកំណាចអង់គ្លេសឈ្នះពានWorld Cup ហើយលោក Roberto Martinez អ្នកដឹកនាំក្រុមបែលហ្ស៊ិកនឹងទទួលបានប្រាក់លើកទឹកចិត្តតែ ១លានផោនប៉ុណ្ណោះបើបែលហ្ស៊ិកឈ្នះពាន។

សមាជិកក្រុមម្នាក់ៗរបស់ប្រេស៊ីលវិនឹងទទួលបាន៧៥ម៉ឺនផោនប្រសិនពួកគេឈ្នះជើងឯក ខណៈកីឡាករម្នាក់ៗរបស់អាល្លឺម៉ង់នឹងទទួលប្រាក់៣៥ម៉ឺនផោនបើពួកគេអាចការពារ តំណែងជើងឯករបស់ពួកគេបាន។

គួរបញ្ជាក់ថា ទឹកប្រាក់សម្រាប់ក្រុមឈ្នះជើងឯកពីកម្មវិធី World Cup នៅក្នុងប្រទេសរុស្ស៊ីឆ្នាំ២០១៨ នេះមានដូចជា លេខ១ទទួលបាន២៨លានផោន លេខ២ ទទួលបាន២១លានផោន លេខ៣ទទួលបាន១៨លានផោន និងលេខ៤ ទទួលបាន១៦លានផោន ៕


ចែករំលែក៖