ព័ត៌មានទាន់ហេតុការណ៍៖

ជាងដែកម្នាក់ត្រូវចរន្តអគ្គីសនីឆក់របួសធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ៖ បុរសជាមេជាងដែកម្នាក់រួមជាមួយបុរសម្នាក់ទៀត ដែលជាកូនជាងរបស់គាត់ បានចាប់ទាញលើក សង័្កសីចេញពីម៉ូទ័រយោងដើម្បីស្រាយខ្សែដាក់ស្តុកនៅលើជាន់ទី៣ផ្ទះល្វែងកំពុងសាងសង់មួយកន្លែងត្រៀមបម្រុងទុកប្រក់ដំបូលផ្ទះនោះ ស្រាប់តែប៉ះជាមួយម៉ូទ័របណ្ដាលឲ្យឆ្លងចរន្តឆក់ដួលដេករបួសធ្ងន់ធ្ងរតែម្ដង ។

ហេតុការណ៍នោះបានបង្ក្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុងភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ បុរសរងគ្រោះខាងលើត្រូវបានគេស្គាល់ឈ្មោះប៊ាំង អាយុ២៩ឆ្នាំ មុខរបរជាមេជាងដែក មានទីលំនៅក្នុងភូមិអូរជាំ ស្រុកសំឡូត ខេត្តបាត់ដំបង ។ សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់ជាមួយមេជាងបានឈរនៅលើជាន់ទី៣ជាមួយគ្នាដើម្បលើកស័ង្កសីដែលយោងដោយម៉ូទ័រពីក្រោមទៅស្តុកទុកសម្រាប់ប្រក់ដំបូលនៅថ្ងៃស្អែក ។

បុរសនេះបានបន្តទៀតថា ខណៈអ្នកក្រោមចងស័ង្កសីនិងយោងតាមម៉ូទ័រទៅដល់ខាងលើពួកគាត់ទាំង២នាក់បានចាប់លើកយកទៅដាក់នៅលើជាន់ទី៣នោះ លុះចុងក្រោយស័ង្កសីប៉ះជាម៉ូទ័របណ្ដាលឲ្យឆ្លងចរន្ត ទើបឆក់មេជាងដួលដេករបួសធ្ងន់តែម្ដង ចំណែករូបគាត់ពាក់ស្រោមដៃទើបអត់ឆក់រួចផុតពីគ្រោះថ្នាក់ ។ បន្ទាប់មកកម្មករសំណង់នៅទីនោះបាននាំគ្នាសែងចុះពីលើជាន់ទី៣រួចដាក់តាមរថយន្តដឹកទឹកកក១គ្រឿងនាំកទៅសង្រ្គោះបន្ទាន់ភ្លាមៗមិនបានរង់ចាំរថយន្តពេទ្យឡើយ ហើយក៏មិនទាន់ដឹងថាគាត់រួចផុតពីគ្រោះថ្នាក់ឬយ៉ាងណានោះទេ ៕ សុខាសែនជ័យ​


ចែករំលែក៖