ព័ត៌មានទាន់ហេតុការណ៍៖

ជាងភ្លើងការដ្ឋានឃ្លាំងបង្កក HUN TY ក្នុងខណ្ឌសែនសុខត្រូវអគ្គីសនីឆក់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិចិនដីគោកម្នាក់ត្រូវចរន្តអគ្គីសនីឆក់ស្លាប់ ខណៈបញ្ជួនដល់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា.ចិន សែនសុខ។

ករណីនេះបង្កភ្ញាក់ផ្អើកាលពីម៉ោង១៣និង១០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅចំណុចការដ្ឋានក្នុងឃ្លាំងបង្កក HUN TY ផ្លូវលំ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

សពឈ្មោះ ធុង ជឺហ្វុង ភេទប្រុស អាយុ៤៥ឆ្នាំ ជាជនជាតិចិនដីគោកមុខរបរជាងភ្លើង ស្នាក់នៅក្នុងការដ្ឋានឃ្លាំងបង្កកHUN TY ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុបុរសរងគ្រោះបានចូលតាមប្រឡោះតូចខាងក្រោយអគារតែម្នាក់ឯង ដើម្បីតភ្លើង ក្រោយមកមានជនជាតិចិនម្នាក់ទៀត ដើរកាត់នោះបានប្រទេះឃើញបុរសនោះដេកនៅក្នុងប្រឡោះ គាត់ក៏ចូលទៅមើល ទើបដឹងថាជនរងគ្រោះត្រូវខ្សែភ្លើងឆក់ ក៏មានការភ្ញាក់ផ្អើលឡើងតែម្តង និងទាក់ទងហៅយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ចិន សែនសុខ ឲ្យមកដឹកយកទៅសង្គ្រោះ ប៉ុន្តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់តាមផ្លូវបាត់ទៅហើយ ។

ប្រភពពីបុរសម្នាក់ឈ្មោះ ពេញ មនោ អាយុ៣៨ឆ្នាំ ជាអ្នកបើករថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ចិន សែនសុខបានប្រាប់ថា នៅមុនកើតហេតុមានបុរសម្នាក់ជាអ្នកបកប្រែភាសារចិន បានខលមកហៅរថយន្តសង្គ្រោះឲ្យមកដឹកជនរងគ្រោះនៅចំណុចខាងលើ ដើម្បីយកមកសង្គ្រោះ ខណៈមកដល់មន្ទីពេទ្យបង្អែកមិត្តភាពកម្ពុជា ចិន ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ក្នុងរថយន្តបាត់ទៅហើយ ក្រោយមកខាងមន្ទីរពេទ្យបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានមកត្រួតពិនិត្យ ។

ក្នុងករណីខាងលើនេះ ក្រោយពីសមត្ថកិច្ចចុះពិនិត្យនិងធ្វើកោសល្យវិច័យហើយបានប្រាប់ថា បុរសខាងលើពិតជាចរន្តអគ្គីសនីឆក់ស្លាប់ដោយខ្លួនឯងប្រាកដមែន ហើយបានប្រគល់សព និងយកទៅក្លាស្សេទុកនៅវត្តស្ទឹងមានជ័យរង់ចាំសាច់ញាតិមកទទួលពេលក្រោយ ៕ តុង សីហា

ae (1) ae (2) ae (3) ae (4) ae (5) ae (6)


ចែករំលែក៖