ព័ត៌មានទាន់ហេតុការណ៍៖

ជាងសំណង់ប្រកួតដណ្ដើមជើងឯកក្នុងវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីប្រកួតជាងសំណង់របស់អេសស៊ីជី (SCG)

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបានឈ្នះក្នុងការប្រកួតនៅថ្នាក់តំបន់រួចហើយ ជាងសំណង់ចំនួន៣៤នាក់ បានមកចូលរួមប្រកួតគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់របស់ក្រុមហ៊ុនអេសស៊ីជី (SCG) ដែលការប្រកួតនេះបានរៀបចំនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ ដើម្បីស្វែងរកកំពូលជាងសំណង់ផ្នែកបូកស៊ីម៉ង់ត៍ និងផ្នែកប្រក់ដំបូល ។

អេសស៊ីជី (SCG) ដែលជាក្រុមហ៊ុនពហុសាជីវកម្មឈានមុខគេនៅក្នុងតំបន់អាស៊ានបានជួយគាំទ្រដល់កម្មវិធីបណ្ដុះបណ្ដាលជាងសំណង់នៅកម្ពុជានេះចាប់តាំងពីខែមករាឆ្នាំ២០១៨មកម្លេះដែលបានបណ្ដុះបណ្ដាលជាងសំណង់លើផ្នែកបូកស៊ីម៉ង់ត៍ និងប្រក់ដំបូល ។ កម្មវិធីបណ្ដុះបណ្ដាលនេះផ្ដោតលើការប្រើប្រាស់ផលិតផលសម្ភារសំណង់ និងបច្ចេកទេសសំណង់បែបទំនើបទាន់សម័យហើយការបណ្ដុះបណ្ដាលនេះត្រូវបានសហការជាមួយវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួនពីរគឺវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ (CTSDI) ។

យោងតាមក្រុមហ៊ុនអេសស៊ីជីកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់នេះជាសក្ខីកម្មបង្ហាញឲ្យឃើញពីការប្ដេជ្ញា និងការតាំងចិត្តរបស់ក្រុមហ៊ុនដើម្បីលើកកម្ពស់ជំនាញរបស់ជាងសំណង់ និងជីវភាពរស់នៅរបស់ប្រជាជននៅក្នុងប្រទេស និងសហគមន៍ដែលក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្ម ។

លោកស៊ុមវ៉ាងម៉ាន់ពីមុនឆៃ (SomwangManpimonchai) នាយកក្រុមហ៊ុនSCG ប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖“យើងពិតជាមានមោទនភាពក្រៃលែងដែលបានមើលឃើញពីជោគជ័យយ៉ាងត្រចះត្រចង់នៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់នេះហើយមានក្ដីរំភើបដែលយើងបានឈានដល់វគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតជាងសំណង់ដើម្បីរកឲ្យឃើញជើងឯងថ្នាក់ជាតិផ្នែកបូកស៊ីម៉ង់ត៍ និងផ្នែកប្រក់ដំបូល” ។ ការបណ្ដុះបណ្ដាល និងការប្រកួតជាងសំណង់នេះបានយកផលិតផលសំណង់គុណភាពខ្ពស់ទាន់សម័យរបស់ក្រុមហ៊ុនអេសស៊ីជីមកប្រើប្រាស់ដែលមានដូចជាស៊ីម៉ង់ត៍ខេ-ស៊ីមេន និងក្បឿងអេសស៊ីជីជាដើម ។

លោកបានបន្ថែមថា៖“ម៉ាកយីហោអេសស៊ីជីគឺជាម៉ាកយីហោដែលមានការទុកចិត្ត ។ យើងបានឈ្នះនូវពានរង្វាន់ផ្សេងៗចំពោះទំនុកចិត្តរបស់អតិថិជនមកលើផលិតផលរបស់យើងហើយយើងមានមោទនភាពដែលបានក្លាយជាម៉ាកយីហោដែលទទួលបានការកោតសរសើរបំផុតសម្រាប់វិស័យអាជីវកម្មរបស់យើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ដូច្នេះតាមរយៈកម្មវិធីបណ្ដុះបណ្ដាល និងការប្រកួតនេះយើងសង្ឃឹមថាជាងសំណង់ដែលបានឆ្លងកាត់ការបណ្ដុះបណ្ដាលផ្នែកបូកស៊ីម៉ង់ត៍ និងប្រក់ដំបូលកំពុងតែទទួលបានផលប្រយោជន៍តាមរយៈទំនាក់ទំនងរបស់ពួកគេជាមួយនឹងម៉ាកយីហោអេសស៊ីជី និងទទួលបានទំនុកចិត្តចំពោះស្នាដៃរបស់គេផងដែរ” ។

តាមរយៈការគាំទ្រពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈវគ្គបណ្ដុះបណ្ដាល និងការប្រកួតជាងសំណង់នេះមានបំណងលើកកម្ពស់ជំនាញ និងប្រាក់ចំណូលរបស់ជាងសំណង់លើកកម្ពស់គុណភាពរបស់សំណង់ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍន៍វិស័យសំណង់ ។ កម្មវិធីបណ្ដុះបណ្ដាល និងការប្រកួតនេះបានជួយគាំទ្រដល់ចក្ខុវិស័យរបស់អេសស៊ីជីក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេសកម្ពុជាតាមរយៈការបណ្ដុះបណ្ដាលអប់រំ និងការលើកកម្ពស់បទដ្ឋានផ្នែកសំណង់ ។

គួរជម្រាបថាការប្រកួតនៅថ្នាក់តំបន់សម្រាប់កម្មវិធីប្រកួតផ្នែកបូកស៊ីម៉ង់ត៍ និងប្រក់ដំបូលបានធ្វើឡើងនៅទូទាំងប្រទេសកម្ពុជាហើយអ្នកឈ្នះក្នុងការប្រកួតថ្នាក់តំបន់បានមកប្រកួតគ្នានៅវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញហើយលទ្ធផលនឹងត្រូវប្រកាសនៅថ្ងៃបន្ទាប់៕  វឌ្ឍនា


ចែករំលែក៖