ព័ត៌មានទាន់ហេតុការណ៍៖

ជិតដល់បុណ្យគ្រីស្មាស លោក អូបាម៉ា ដើរចែកកាដូដល់អ្នកជំងឺ តាមមន្ទីរពេទ្យ

ចែករំលែក៖

សកម្មភាពរបស់អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានបន្សល់នូវស្នាមញញឹម ក្តីរំភើបយ៉ាងខ្លាំង ដល់អ្នកជំងឺកំពុងតែសម្រាកព្យាបាននៅមន្ទីរពេទ្យ ពិសេសគឺមន្ទីរពេទ្យ កុមារ​ ។ ការចែកកាដូបុណ្យគ្រីស្មាស​គឺ ជាអំណោយផ្លូវចិត្តយ៉ាងធំធេង ដល់អ្នកជំងឺ ដោយកុមារជាច្រើនរំភើប រហូតដល់ស្រក់ទឹកភ្នែក ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើកើតឡើង នៅក្នុងមន្ទីរពេទ្យកុមារជាតិ​ Children’s National Hospital មានទីតាំងនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី​ ។ ខណៈដែលឃើញអតីត​ប្រធានាធិបតី​អាមេរិក វ័យ​៥៧ឆ្នាំ គឺលោក បារ៉ាក់ អូបាម៉ា បាន​នាំ​យក​កាដូ​មួយ​ស្បោង​ធំ ដើម្បីចែកជូនអ្នកជំងឺ ។

មួយវិញទៀត ឆ្លៀតក្នុងឱកាសដែលលោកបានមកដល់ គេឃើញលោក និងអ្នកនៅទីនោះ បានច្រៀង​បទ​ចំរៀង ​ណូអែល​រួមគ្នា យ៉ាង​សប្បាយរីករាយ ជាមួយ​ក្រុម​គ្រូពេទ្យ គិលានុបដ្ឋាយិកា បុគ្គលិក​មន្ទីរពេទ្យ ឪពុកម្ដាយ និង​កុមារជាច្រើននាក់ដែលនៅទីនោះ​ទៀត​ផង ហើយក៏បានធ្វើឲ្យអ្នកជំងឺមួយចំនួនរំភើបដល់ថ្នាក់ស្រក់ទឹកភ្នែក។ ចំណែកលោក អូបាម៉ា ក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅផងដែរ ពីអ្នកដែលនៅទីនោះ។

លោកអូបាម៉ា និងគណបក្សប្រជាធិបតេយ្យ ទើបតែទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដោយទទួលបានជោគជ័យគ្រប់គ្រងសំឡេងភាគច្រើន ក្នុងរដ្ឋសភា ។ ចំណុចទាំងនោះ នឹងជួយដល់គណបក្ស នេះទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតប្រធានាធិបតី នាឆ្នាំ​២០២០ ៕


ចែករំលែក៖