ព័ត៌មានទាន់ហេតុការណ៍៖

ជិះបត់ឆ្វេងមិនប្រយ័ត្នត្រូវម៉ូតូបុកពីក្រោយរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៤នាក់ បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នា ខណៈបត់ឆ្វេងខ្វះប្រុងប្រយ័ត្នកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៥និង៤៥នាទីល្ងាច លើផ្លូវជាតិលេខ១ចន្លោះគីទ្បូម៉ែត្រ ១៦០ លេខ១៦១ ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា មុនកើតហេតុមានម៉ូតូ១គ្រឿងម៉ាក់ហុងដាសេ១២៥ (សេរី2017) ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១J៣៣៨៨ បើកបរដោយឈ្មោះ វឿន សូ ភេទប្រុស អាយ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិច្រកឫស្សី សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង និងប្រពន្ធមានឈ្មោះ ហ៊ុន ចន្ទី ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបររបុគ្គលិកកាស៊ីណូដោយធ្វើដំណើរពីកើតទៅលិចលុះដល់ចំណុចកើតហេតុខាងលើបានបន្ថយល្បឿនបត់ឆ្វេងខ្វះប្រុងប្រយ័ត្នក៏បុកជាមួយម៉ូតូ១គ្រឿង មកពីក្រោយម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅគ្មានស្លាកលេខបើកបរដោយឈ្មោះ ញ៉ៃ ឧត្តម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងសំណង់មានទីលំនៅភូមិព្រៃចារ ឃុំខ្សែត្រ ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង និងអ្នករួមដំណើរម្នាក់មានឈ្មោះ ពៅ វិស ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករសំណង់រស់នៅភូមិដំបូកជួរសង្កាត់ច្រកម្ទេសក្រុងបាវិត ខេត្តស្វាយរៀង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលទាំងសងខាង ។

ក្រោយមក សមត្ថកិច្ចបានយកភាគីទាំងសងខាងមកសង្គ្រោះនៅមន្ទីរពេទ្យឯកជនព្យាបាល ពន្លឺបូព៌ាបាវិត និងវាស់វែងអូសយកវត្ថុតាងទាំង២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីបំពេញសំណុំរឿងតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖