ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ុតូជ្រុលឡើងខឿនសួនច្បារផ្លោងទៅកណ្តាលផ្លូវចូលរថយន្តយីឌុបកិនថែម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូសេ១២៥លឿនដូចហោះ ជ្រុលទៅបុកខឿនសួនច្បារ ផ្លោងអូសទៅកណ្តាលផ្លូវចូលរថយន្តយីឌុបដឹកអុស កិនបែកខ្ទេចកង់មុខ និងម៉ាស៊ីន កាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៤ មុខវិទ្យល័យជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រជាពលរដ្ឋ ឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CG-0094 បើកបរដោយបុរសម្នាក់ ជាមន្ត្រីឥនទាន​ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកើតល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បើកជ្រុលទៅបុកខឿនសួនច្បារ រលំរបើកទាំងបង្គោលឈើចងខ្សែផង ផ្លោងខ្ទាតអ្នកបើកបរ ចេញទៅម្ខាង ម៉ូតូផ្លោងអូសទៅកណ្តាលផ្លូវ ចូលរថយន្តដឹកអុសម៉ាកហុីយ៉ាន់ដាយ យីឌុប ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 3C-8316 នៅខាងមុខ បណ្តាលឲ្យកិន ខ្ទេច កង់ ម៉ាសុីន អ្នកបើកបរម៉ូតូសំណាងល្អ រងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះ ទោះជា ក្រុមសង្រ្គោះ មកជួយជូតលាងរបួសឲ្យ ក៏មិនព្រមដែរ ខណៈដែលពលរដ្ឋចោមរោមមើលច្រើន សមត្ថកិច្ច យកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍ ហៅឲ្យម្ចាស់ទៅនិយាយគ្នា បែរជាគេចខ្លួនទៅបាត់ ។ ដោយឡែករថយន្តដឹកអុស ក្រោយកើតហេតុ មិនបានឈប់ឡើយ ក្នុងហេតុផលមួយ ថា អត់បានដឹងថា ម៉ូតូចូលរថយន្តផង ទើបបន្តបើក រហូតដល់រង្វង់មូលចោមចៅ ជ្រុងខាងផ្លូវជាតិលេខ៣ ទើបសមត្ថកិច្ច តាមឃាត់ឲ្យឈប់សិន ។

ក្រោយកើតហេតុ ទោះជាសមត្ថកិច្ច ព្យាយាមសម្របសម្រួល ទុកឲ្យភាគីសងខាងនិយាយគ្នា បែរជាភាគីម៉ូតូ ដើរគេចទៅបាត់ សមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖