ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូគេចពីក្រុមក្មេងស្ទាវដេញវាយជ្រុលទៅបុករ៉ឺម៉កកង់បីស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ៗ នៅកន្លែងកើតហេតុ ចំណែកស្ត្រីម្នាក់ទៀត រងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នា ព្យាយាម គេចពីក្រុមក្មេងស្ទាវដេញវាយបណ្តាលឲ្យជ្រុលទៅបុករ៉ឺម៉កកង់បីពេញទំហឹង ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ភូមិក្បាលដំរី២ ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

សពជនរងគ្រោះមានឈ្មោះចឹក សារ៉ុម ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើត ភូមិអំពិលក្តារ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ចំណែកស្ត្រីអ្នករួមដំណើរជាមួយមិនស្គាល់អត្តសញ្ញាណនោះទេបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរ និងស្ត្រីម្នាក់ទៀតបើកម៉ូតូមួយគ្រឿងម៉ាកហុងដាសង់បុិចសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-9818 ធ្វើដំណើរាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរ៉ុស្សី​ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈនោះក៏មានមនុស្សមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងដេញវាយជនរងគ្រោះពីរក្រោយដោយមិនដឹងអី្វនោះទេធ្វើឲ្យជនរងគ្រោះមានការភ័យស្លន់ស្លោ បានបន្ថែមល្បឿមទៅមុខទៀតលុះមកដល់ចំណុចកើតហេតុខាងលើបានគេចពីរ៉ឺម៉កកង់បីមួយគ្រឿងរួចជ្រុលចង្កូតទៅបុករ៉ឺម៉កកង់បីមួយគ្រឿង បើកនៅខាងមុខស្របទិសដៅគ្នាពីក្រោយពេញទំហឹងបណ្តាលរ៉ឺម៉កកង់បីក្រឡាប់ផ្ងាជើងម្ខាងចំណែកជនរងគ្រោះជាអ្នកជិះម៉ូតូបោកក្បាលស្លាប់នៅនិងកន្លែងយ៉ាងណោចអធម័ចំណែកស្ត្រីជាអ្នករួចដំណើរជាមួយបានសន្លប់មួយសន្ធុះរួចងើបឡើងវិញឃើញជនរងគ្រោះស្លាប់បានរត់គេខ្លួនបាត់ស្រមោល ។ រីឯខាងរ៉ឺម៉កកង់បីម្ចាស់បានលើកផ្ងាជើងឡើងវិញរួចឡើងបើកបន្តដំណើរទៅមុខទៀតបាត់ស្រមោល ។ ដោយឡែកមនុស្សមួយក្រុមដែលដេញវាយជនរងគ្រោះមិនបាននៅនឹងកន្លែងកើតហេតុនោះដែរ បានបន្តដំណើរទៅមុខបាត់អស់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបណ្តោះអាសន្នរង់ចាំសាច់ញាត្តិយកឯកសារមកផ្ទៀងផ្ទាត់ ដើម្បីយកត្រឡបមទៅផ្ទះវិញ ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុរួចដឹក យកទៅតម្កក់ទុកនៅវត្តទឹកថ្លារង់ចាំក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពីណី ៕ សុខាសែនជ័យ


ចែករំលែក៖