ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូដល់ផ្លូវច្រមុះជ្រូកបត់ឆ្វេងត្រូវម៉ូតូបុកពីក្រោយរបួសធ្ងន់៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រុសស្រី៣នាក់រងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ នៅផ្លូវច្រមុះជ្រូករវាងម៉ូតូបត់ឆ្វេងខ្វះស្មារតីប្រុងប្រយត្ន័ត្រូវម៉ូតូមកពីក្រោយស្របទិសគ្នាចាប់ហ្វ្រាំងមិនទាន់ក៏បុកពេញទំហឹងបណ្ដាលឱ្យដួលរដូករណែលនិងខ្ចាយត្រីពេញផ្លូវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើររាយការណ៍មកសមត្ថកិច្ចភ្លាមៗដើម្បីជួយសង្គ្រោះ។

ហេតុការណ៏នេះបានកើតឡើងកាលពីថ្ងៃពុធ ១៤ កើត ខែ កត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង ៥ល្ងាច លើផ្លូវជាតិលេខ ១ ស្ថិតក្នុងភូមិ ថ្មី សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានប្រាប់ថាម៉ូតូបង្កហេតុដែលបត់ឆ្វេងខ្វះស្មារតីប្រុងប្រយត្ន័មានម្ចាស់ឈ្មោះរ័ត្ន កយ ប្រុស អាយុ ៥៧ ឆ្នាំ មុខរបរកសិករ និងអ្នករួមដំណើរឈ្មោះ ស្រី មុំ ភេទស្រី អាយុ ៤៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ សាលារៀន ឃុំ បាសាក់ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង ។ចំណែកភាគីម៉ូតូម្ខាងទៀតមិនស្គាល់ឈ្មោះនោះទេបន្ទាប់ពីកើតហេតុបានរត់គេចខ្លួនបន្សល់តែម៉ូតូម៉ាកហុងដា ១២៤ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១F.D.០៣២១ នៅនឹងកន្លែង។

បើតាមសាក្សីបានឱ្យដឹងថាមុនកើតហេតុគេឃើញប្រុសស្រី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១A ៦៥៩៧ ធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិច។ លុះដល់ផ្លូវច្រមុះជ្រូកក៏បានបត់ឆ្វេងមិនប្រយ័ត្នស្រាប់តែមានម៉ូតូម៉ាកហុងដា ១២៤ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១F.D.០៣២១ មកពីក្រោយបើកស្របគ្នាចាប់ហ្វ្រាំងមិនទាន់ក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកអ្នករបួសទាំង២នាក់សមត្ថកិច្ចជួយសង្គ្រោះដឹកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងនិងវាស់វែងអូសយកមធ្យោបាយម៉ូតូទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីដោះស្រាយនៅពេលក្រោយ៕ យឹម សុថាន


ចែករំលែក៖