ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូតែម្នាក់ឯង ចោរ៤នាក់ជិះម៉ូតូពីរគ្រឿងឆក់កាបូបលុយដួលសន្លប់ តែមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូពីរគ្រឿងបានជិះម៉ូតូ ធ្វើសកម្មភាពឆប់កាបូបលុយពីស្ត្រីម្នាក់តែមិនបានសម្រេចបណ្តាលឲ្យជនរងគ្រោះដួល រងរបួសបោកក្បាល សន្លប់នៅលើថ្នល់ ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកទៅកាន់មន្ទីរពេទ្តចាបន្ទាន់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ទរុស្ស៊ី ម្តុំមុខទីស្តីការគណ:រដ្ឋមន្ត្រី ក្នុងសង្កាត់ស្រះចក ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព៌ត៌មានពីកន្លែងកើតហេតុបាឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ស្ត្រីមិនស្គាល់ឈ្មោះនិងអាសយដ្ឋានម្នាក់មានវ័យជាង២០ឆ្នាំ បាន ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកកំពង់ធំ 1D-0385 ធ្វើដំណើរតែម្នាក់ឯង តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងទិសដៅពីកើតមកលិច។លុះជិះ មកដល់កន្លែងកើតហេតុនៅម្តុំទល់មុខទីស្តីការគណ:រដ្ឋមន្ត្រី ក៏មានជនសង្ស័យ៤នាក់ ជិះម៉ូតូមិនស្គាល់ម៉ាកនិងស្លាកលេខពីរគ្រឿងដេញតាមពីក្រោយម៉ូតូនារីរងគ្រោះរួច ធ្វើសកម្មភាពឆក់កាបូបលុយដែលស្ត្រីរងគ្រោះស្ពាយជាប់នឹងខ្លួន បណ្តាលឲ្យនារីរងគ្រោះទប់ចង្កួតម៉ូតូមិនជាប់ដួលបោកថ្នល់ តែសំណាងល្អដែលគាត់បានពាក់មួកសុវត្ថិភាព ហើយក្រុមចោរឆក់ក៏មិនបានយកកាបូបស្ពាយនោះបានដែរ។ពេលនោះដោយសារតែនារីរងគ្រោះភ័យតក់ស្លុតពេកធ្វើឲ្យគាត់បាត់បង់ស្មារតីតែម្តង។ បន្ទាប់ពីកើតហេតុប្រហែល១៥នាទីទើបគេឃើញរថយន្តសាមុយបានមកដល់កន្លែងកើតហេតុ ហើយបានដឹកនារីរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់សួរនាំនារីរងគ្រោះ និងបានយក ម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក រង់ចាំក្រុមគ្រួសាររបស់ជនរងគ្រោះមកទទួលយកវិញ ៕ ប្រាថ្នា


ចែករំលែក៖