ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបត់ឆ្វេងខ្វះប្រុងប្រយត្ន័ ម៉ូតូមកពីក្រោយបុកពេញទំហឹងរបួសប្រុស ស្រី៤នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រុស ស្រី៤នាក់បានរងរបួស ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូបត់ឆ្វេងខ្វះប្រុងប្រយត្ន័កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ១ ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង។

តាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ម៉ូតូបង្កហេតុ ម៉ាក សេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FE ៩៨៤៦ បើកបរដោយឈ្មោះ សេក មូង ភេទ​​ ប្រុស អាយុ ៦៥ ឆ្នាំ មុខរបរ ក្រុមប្រឹក្សាឃុំ គរគីសោមនិងអ្នករួមដំណើរឈ្មោះ ឃួន កាណា ភេទ ស្រី អាយុ ៦២ មុខរបរ ជាងកាត់ដេរ រស់នៅភូមិ ទួលអង្គ ឃុំ គរគីសោម ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង និងភាគីម្ខាងទៀតម៉ាក វេវអាល់ហ្វា ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BD ០៣៦៣ បើកបរដោយឈ្មោះ ឈួន ភារុន ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ សិស្ស រស់នៅ ភូមិ មេសថ្ងក ឃុំ មេសថ្ងក ស្រុក ចន្ទ្រា ខេត្ត ស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ឈួន ម៉េង ភេទ ប្រុស អាយុ ០៩ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិឃុំជាមួយគ្នា ។

តាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុ មានម៉ូតូម៉ាកហុងដាសេ ១២៥ ជិះដោយប្រុស ស្រី២នាក់ ដោយធ្វើដំណើរលើផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតមកលិចខណះនោះបាន បត់ឆ្វេងខ្វះប្រុងប្រយត្ន័ស្រាប់តែមានម៉ូតូម៉ាក វេវអាល់ហ្វា ពណ៌ ខ្មៅជិះគ្នា២នាក់ជាសិស្សសាលា ដែលស្របទិសគ្នាចាប់ហ្វ្រាំងមិនទាន់ក៏បុកពេញទំហឹងបណ្ដាលឲ្យដួលទាំងសងខាងត្រូវបានអ្នកភូមិ រាយការណ៍មកសម្តថកិច្ចមូលដ្ឋានចុះពិនិត្យនិង យកភាគីទាំងសងខាងមកព្យាបាលមុខរបួសនៅមន្ទីពេទ្យខេត្តស្វាយរៀង។

ចំណែក មធ្យោបាយម៉ូតូទាំង២គ្រឿង ត្រូវបានវាស់វែង និងអូសមករក្សាទុកនៅអធិការនគរបាលក្រុងស្វាយរៀងរង់ចាំចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖