ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបុកគោយន្តទាំងកំរោល របួសធ្ងន់បុរសម្នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង: បុរសម្នាក់ជិះម៉ូតូទៅបុកគោយន្តកន្ត្រៃទាំងកំរោលបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ កាលពីវេលាម៉ោង៥និង២០នាទីល្ងាចព្រហស្បតិ៍ ៥ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

នគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងរវាងគោយន្តកន្ត្រៃ និងម៉ូតូក្នុងពេលធ្វើដំណើរបញ្ច្រាសទិសគ្នាពីជើងទៅត្បូង ហើយមិនដឹងរឿងអីស្រាប់តែបុរសមានេះវ័យជាង៣០ឆ្នាំម្នាក់ជិះទៅបុកគោយន្យកន្ត្រៃពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែក ខេត្តកំពង់ឆ្នាំងព្យាបាលរបួសភ្លាមៗ ។

ចំណែកគោយន្តកន្ត្រៃ រួមនឹងម៉ូតូរងការខូចខាតយ៉ាងដំណំ ត្រូវបាននគរបាលចរាចរ ក្រុងកំពង់ឆ្នាំង យកទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយ ៕ សហការី


ចែករំលែក៖