ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបុកគ្នាពេញទំហឹង បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ និងបីនាក់ទៀត រងរបួសយ៉ាងធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តរតនគិរី៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ឯ៣នាក់ទៀត រងបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ដោយសារគ្រោះថ្នាក់ចរាចរណ៍រកើតឡើងវាងម៉ូតូបុកជាមួយម៉ូតូយ៉ាងពេញទំហឹងក្នុងទឹសដៅបញ្ច្រាសគ្នា វេលាម៉ោង១៩ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់កន្លែង អំពិលប្រាំដើម ស្ថិតក្នុងភូមិ ៤ (ហៅគ៦០)ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចចរាចរណ៍បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង៣នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះទី១.ឈ្មោះ កូវ នុ ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ រស់នៅភូមិល្អិន ឃុំតឹន ស្រុកកូនមុំ ជាអ្នកបើកបរម៉ូតូ korea ស្លាប់ភ្លាមៗនៅកន្កែងកើតហេតុ ទី២.ឈ្មោះ គីន លិញេ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិទំពួនជាអ្នករួមដំណើររស់នៅភូមិឃុំជាមួយគ្នាខាងលើបានរង របួសធ្ងន់ ទី៣.ភាគីម្ខាងទៀតឈ្មោះសំ រំុ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិ បីឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ជាសិស្សជាអ្នកបើកបរម៉ូតូម៉ាកស្កុបពី បានរងរបួសធ្ងន់ និងទី៤.ឈ្មោះ កាន់ លីង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរជាសិស្សអ្នករួមដំណើររស់នៅភូមិ ឃុំ ជាមួយគ្នារង របួសធ្ងន់ដែរ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចចរាចរណ៍បានចុះមកអន្តរាគមន៍និងបានបញ្ជូនអ្នករងរបួសធ្ងន់តាមរថយន្តសាមុយ ស្រុកកូនមុំ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តរតនគីរីភ្លាមៗផងដែរ ។

ឯសាកសពជនរងគ្រោះក្រោយពីនគរបាលជំនាញធ្វើការត្រួតពិនិត្យរួចរាល់ក៏បានប្រគល់ឲ្យទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី និង វត្ថុតាងម៉ូតូម៉ាក c100korea ពណ៍ ក្រហមគ្មានស្លាកលេខ និងម៉ូតូម៉ាកស្គុបពី ពណ៍ក្រហមពាក់ស្លាកលេខ 1BU5200PPទាំងពីរគ្រឿងត្រូវកម្លាំងជំនាញ ចរាចរណ៍ផ្លូវគោកស្រុកកូនមុំយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកកូនមុំ រង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕ ជីវន្ត័


ចែករំលែក៖