ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូភ្ញាក់រថភ្លើងមកពីក្រោយ ផ្តួលម៉ូតូចោលត្រូវរថភ្លើងកិនអ្នកអង្គុយខាងក្រោយស្លាប់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធម័ ខណៈកំពុងជិះម៉ូតូឌុបគ្នា២នាក់ស្រាប់តែរថភ្លើងមកពីក្រោយធ្វើឲ្យតៃកុងភ្ញាក់ផ្តួលម៉ូតូត្រូវរថភ្លើងកិនអ្នកអង្គុយខាងក្រោយកាលពីវេលាម៉ោង៥ និង២០នាទី​ល្ងាច ថ្ងៃទី២៨ ខែធ្នូ​ ឆ្នាំ២១៨​ នៅភូមិ២​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​។

ជនរងគ្រោះឈ្មោះ ទុន សុភ័ក្ដ្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិត្រពាំងបិត ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

តាមសម្តីអ្នករួមដំណើរបានឲ្យដឹងថា​ មុនពេលកើតហេតុរូបគាត់ និងមិត្តភក្តិបានជិះម៉ូតូម៉ាកហុងដាឌ្រីម១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខ ភ្នំពេញ 1AD- 5076 ឌុបគ្នាដោយរូបគាត់ជាអ្នកឌុបធ្វើដំណើរផ្លូវបេតុងសរប និងផ្លូវដែកក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថភ្លើងមកពីក្រោយដោយមិនសុីភ្លេ​ ធ្វើឲ្យគាត់ភ្ញាក់ហើយបានផ្តួលម៉ូតូរត់ចោលស្រាប់តែរថភ្លើងកិនអ្នកអង្គុយខាងក្រោយស្លាប់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងពិនិត្យជាក់ស្តែងរួចប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕សុខាសែនជ័យ


ចែករំលែក៖