ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូមិនប្រយ័ត្នបុកគ្នាពេញទំហឹង រងរបួសធ្ងន់បីនាក់

ចែករំលែក៖

ខេត្តរតនគិរី៖ មនុស្សប្រុសស្រីបីនាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ រវាងម៉ូតូ នឹងម៉ូតូបើកបរបញ្ច្រាសទិសគ្នាលិច.កើតបុកយ៉ាងពេញទំហឹងតែម្តង ។

ហេតុការណ៍គ្រោះថ្នាក់ម៉ូតូពីរគ្រឿងបុកគ្នាបណ្តាលឲ្យមានរបួសធ្ងន់០៣នាក់នោះបានកើតឡើងនៅវេលាម៉ោង ០៨និង៤៥ នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ អូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចចរាចរណ៍បានឲ្យដឹងថា ម្ចាស់ម៉ូតូម៉ាក ហុងដាស្កូបពី ពណ៌សរ ពាក់ស្លាកលេខរតនគិរី ១C-៣១៦៨ មានឈ្មោះ ប៉ក់ ហុង ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិទំពួន មុខរបរសិស្ស មានទីលំនៅភូមិ ឡូន សង្កាត់យក្ខឡោម ក្រុងបានលុងខេត្តរតនគិរី ( រងរបួសធ្ងន់) ។ ភាគីម្ខាងទៀតជិះម៉ូតូម៉ាក គុបជ្រុង ពណ៌ ទឹកសមុទ្រពាក់ស្លាកលេខ ភ្នំពេញ ១X-៣២០១ មានឈ្មោះ សរ ស្រីពេជ្រ ភេទស្រី អាយុ១៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ អូកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី (រងរបួសធ្ងន់) និងអ្នករួមដំណើរត្រូវជាម្ដាយមានឈ្មោះ ពេជ្រ ធី ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ (រងរបួសធ្ងន់) ។

ជនរគ្រោះទាំងបីនាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។

មធ្យោបាយជាវត្ថុតាងត្រូវសមត្ថកិច្ចចរាចរណ៍យកទៅរក្សាទុកនៅការិយាល័យជំនាញចរាចរណ៍ខេត្តរង់ចាំដោះស្រាយតាមក្រោយ ៕ ជីវ័ន្ត


ចែករំលែក៖