ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនបត់ចូលផ្សារជ្រុលដួលខ្លួនឯងរងរបួសធ្ងន់

ចែករំលែក៖

ខេត្តប៉ៃលិន៖ ស្ត្រីចំណាស់ម្នាក់រងរបួសធ្ងន់បាក់ឆ្អឹងកជើងខាងឆ្វេង ខណៈដែលជិះម៉ូតូលឿនបត់ចូលផ្សារប៉ាហ៊ី ហើយគេចពីម៉ូតូមួយគ្រឿងទៀត ដួលខ្លួនឯង បង្កការភ្ញាក់ផ្អើលកាលពីវេលា២និង៥០នាទីរសៀលថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្លូវចូលផ្សារប៉ាហ៊ីខាងជើង ភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ស្ត្រីរងគ្រោះឈ្មោះ លី ចាន្នីហៅចែ អាយុ៤៨ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន និយាយថា រូបគាត់បានជិះម៉ូតូម៉ាក សង សេ១២៥ សេរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន 1A5275 ជិះម៉ូតូក្នុងទិសដៅពីត្បូងបត់ទៅលិច គេចពីម៉ូតូមួយគ្រឿងជិះពីលិចមកកើតបណ្ដាលឱ្យដួលត្រូវបានម៉ូតូខ្លួនកិនចំ ក ជើងខាងឆ្វេងតែម្ដង។

ស្រ្តីរងគ្រោះត្រូវដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីឲ្យលោកគ្រូជំនាញពិនិត្យ។ រីឯម៉ូតូត្រូវបានក្រុមគ្រួសារយកទៅជួសជុល ៕ ស សារ៉េត


ចែករំលែក៖