ព័ត៌មានទាន់ហេតុការណ៍៖

ជីកដីធ្វើរបងប្រទះឃើញគ្រាប់មិនទាន់ផ្ទុះមួយចំនួនធំ នៅស្រុកឯកភ្នំ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ គេបានប្រទះឃើញ គ្រាប់ មិនទាន់ផ្ទុះនៅចំណុចក្រុមទី៥ ភូមិ សួសអី ឃុំពាមឯក ស្រុកឯកភ្នំ ក្បែររបង ផ្ទះឈ្មោះ ឆូយ សារ៉េត ភេទស្រី អាយុ ៣២ឆ្នាំ ខណៈម្ចាស់ផ្ទះ ជីកដីធ្វើរបង ដែល គ្រាប់ទាំងនេះប្រភេទ M១៦ និងគ្រាប់ ការ៉ងM១ សរុបទម្ងន់ ១០គីឡូក្រាម គ្រាប់ បែកM៤៩A១ មួយគ្រាប់សង្ស័យសល់ពី សម័យសង្គ្រាម ។ ពេលនោះម្ចាស់ដីបាន រាយការណ៍ទៅនគរបាលស្រុកឯកភ្នំ ហើយកម្លាំងសមត្ថកិច្ចស្រុកបានរាយការណ៍បន្តទៅមន្ត្រីអង្គភាពស៊ីម៉ាក់ចុះត្រួតពិនិត្យ និង ស្រាវជ្រាវបន្តទៀត។

លោកវរសេនីយ៍ទោ ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានបញ្ជាក់ថាបើតាមការបំភ្លឺពីប្រជាពលរដ្ឋ រស់នៅ តំបន់នោះសន្និដ្ឋានថា គ្រាប់ដែលប្រទះ ឃើញមិនទាន់ផ្ទុះនេះ អាចជាសំណល់ ដែលភាគីជម្លោះកាលពីសម័យសង្គ្រាមលាក់ទុកនៅទីនោះ។

លោកឧត្តមសេនីយ៍ត្រី ធុច រ៉ា ស្នងការ រងទទួលបន្ទុកការងារអាវុធជាតិផ្ទុះបាន អំេពាវនាវដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន សូមមេត្តារាយការណ៍ទៅសមត្ថកិច្ច ឬ អាជ្ញាធរដែនដីដែលនៅជិតបំផុត ក្នុងករណីដែលបានប្រទះឃើញយុទ្ធភណ្ឌមិនទាន់ ផ្ទុះ ឬមានការសង្ស័យថា នោះទំនងជា យុទ្ធភណ្ឌមិនទាន់ផ្ទុះ កុំប៉ះពាល់ឲ្យ សោះ ព្រោះវាបង្កនូវគ្រោះមហន្តរាយដល់អាយុជីវិត៕ សហការី


ចែករំលែក៖