ព័ត៌មានទាន់ហេតុការណ៍៖

ជីករណ្តៅសាងសង់ផ្ទះប្រទះឃើញអាវុធ៣ដើមក្នុងហិបដែក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ អាវុធខ្លីចំនួន៣ដើម និងគ្រាប់សរុបចំនួន ៧៨គ្រាប់ បង់ ០២ ត្រូវបុរសជាមេជាងសំណង់ម្នាក់ប្រទះឃើញពេលកំពុងជីរណ្តៅធ្វើផ្ទះឲ្យប្រជាពលរដ្ឋម្នាក់ ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ។

មេជាងសំណង់ ឈ្មោះ ប៉ុក ឈិន ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅភូមិស្រួស ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បានស៊ីឈ្នួលធ្វើផ្ទះឲ្យប្រជាពលរដ្ឋ នៅភូមិកណ្តាល សង្កាត់ កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

បុរសរូបនោះបានឲ្យដឹងថា ពេលគាត់កំពុង ជីកដីសង់ផ្ទះក៏ស្រាប់តែប្រទះឃើញហិបដែក០១ ស្មានតែនៅក្នុងហិបនោះមានមាស ក៏យកទៅគាស់មើល ស្រាប់តែខកចិត្តទៅវិញ ព្រោះបែរជាឃើញមានអាវុធ ខ្លីចំនួន៣ដើម និងគ្រាប់សរុបចំនួន៧៨គ្រាប់ បង់ ០២ ។

បន្ទាប់ពីបានឃើញកាំភ្លើង ទាំងនោះ មេជាង ក៏បានរាយ ការណ៍ ជូនសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងបន្ត ។

អាវុធនិងគ្រាប់ទាំងនោះរួមមាន ៖ អាវុធខ្លីធុន (រ៉ូឡូ) ៤អ៊ិញ លេខ: ០៥១៦៩៧៤ គ្រាប់ ២៣គ្រាប់, អាវុធខ្លីម៉ាក ( អ៊ែកស្តាល់) លេខ: ៩៩៥៨៧ គ្រាប់ ៥៥គ្រាប់ បង់ចំនួន 0២ ,ស្រោមបង់, អាវុធខ្លីម៉ាក (ប៉េអាកុល)លេខ ៧៧៩៩៣ គ្មានគ្រាប់ ។

តាមការពិនិត្យពីសមត្ថកិច្ចឲ្យដឹងថា អាវុធទាំងនេះ នៅមានគុណភាពមធ្យម ដែលអាចអាចប្រើប្រាស់បាន ៕ ចន្ថា


ចែករំលែក៖