ព័ត៌មានទាន់ហេតុការណ៍៖

ជីតាទៅដាក់មងយូរពេកចៅចុះទឹកដើររកបណ្ដាលឲ្យលង់ស្លាប់

ចែករំលែក៖

ខេត្តកណ្ដាលៈ ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ បាត់ជីតាដែលដាក់មងយូរពេកមិនឃើញត្រឡប់មកផ្ទះវិញ ក៏ចុះក្នុងទឹកដើររកបណ្ដាលឲ្យលង់ស្លាប់ ក្នុងទន្លេរបាសាក់ ស្ថិតក្នុងភូមិក្បាលកោះ ឃុំសំពៅពូន ស្រុកកោះធំ ខេត្ត កណ្តាល ។

មន្ត្រីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកកោះធំបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ និត ទីណា ហៅ ទី អាយុ៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ: នៅក្នុងបន្ទុកគ្រួសារ មានទីលំនៅភូមិក្បាលកោះ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

ប្រភពដដែលបន្តថា យោងតាមការឆ្លេីយបំភ្លឺ របស់ឈ្មោះ អុិន ផូ ត្រូវជាជីតា ជនរងគ្រោះ បានឲ្យដឹងថាៈ ជនរងគ្រោះ ត្រូវជាចៅបង្កេីតរបស់គាត់ រស់នៅជាមួយគាត់ជាជីតាជាច្រើនឆ្នាំមកហើយ ដោយឪពុក ម្តាយលែងលះគ្នា តាំងពីជនរងគ្រោះនៅតូចមកម្លេះ ។ កន្លងមកគាត់ជាជីតាទៅរាយមងយកត្រី តែងតែយកចៅទៅជាមួយ ជារៀងរាល់ថ្ងៃ ។ លុះនៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ១៧ គាត់ជាជីតាបានយកមងទៅរាយយកត្រី នៅមាត់ច្រាំងទន្លេបាសាក់ដូចរាល់ដង តែពុំបានយកចៅ(ជាជនរងគ្រោះ)ទៅជាមួយទេ ក្រោយពីរាយមងរួចគាត់ជាជីតា ក៍ឡេីងពីច្រាំងទន្លេ ត្រឡប់មកផ្ទះវិញ ដោយជនរងគ្រោះនឹកស្មានថាៈ ជីតាមិនទាន់មកផ្ទះក៍ចុះទឹកទៅរកជីតានៅកន្លែងរាយមង ។ ក្រោយមក ដោយជីតាបាត់ជនរងគ្រោះយូរពេកមិនឃេីញ ក៍ ដេីររកនៅលេីគោក និងចុះរាវរកក្នុងទឹក ដេីម្បីរកចៅ តែរកពុំឃេីញនោះទេ រហូតដល់យប់ទេីបបញ្ឈប់ការរាវរក ។ លុះព្រឹកឡេីង នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ បងប្អូនប្រជាពលរដ្ឋជិតខាងបាននាំគ្នាចុះរាវរកក្នុងទឹកបន្តទៀតរហូតដល់ម៉ោង០៨ ទើបរកឃេីញសាកសពជនរងគ្រោះនៅក្នុងទឹកជំរៅ ១,៥០ម៉ែត្រ ក្រោយពីរកឃេីញសាកសពកុមារងគ្រោះ ភ្លាមនោះបាន រាយការណ៍ជូនអាជ្ញាធរ មូលដ្ឋាន សមត្ថកិច្ចជំនាញស្រុកចុះមកធ្វើការពិនិត្យកោសល្យវិច្ច័យ ។

ក្រោយពីពិនិត្យរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសាលង់ទឹកប្រាកដមែន ។ ចំណែកឯសាកសព ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារ ដេីម្បីធ្វេីបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖