ព័ត៌មានទាន់ហេតុការណ៍៖

ជួញដូរសារធាតុញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួនជាមួយវត្ថុតាងជាក់ស្តែងថ្នាំញៀន៦កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង២២និង១០នាទី កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចប្លុក រោងចក្រឆ្នាំងក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ ឡាច សុភា ហៅភា ភេទស្រីអាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដតាមបណ្តោយផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា បានចាប់យកវត្ថុតាង៖ ក្រាមពណ៌សថ្លាចំនួន០៦កញ្ចប់តូច(សង្ស័យជាគ្រឿងញៀន ) ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ស ដារា


ចែករំលែក៖