ព័ត៌មានទាន់ហេតុការណ៍៖

ជំនួបគ្រួសារបែកបាក់របស់កូរ៉េទាំងពីរកាន់តែពិបាក

ចែករំលែក៖

ក្រោយពេលដែលមន្ត្រីកូរ៉េខាងជើង និងជនស៊ីវិលជាច្រើនបានរត់ភៀសខ្លួនទៅកាន់កូរ៉េខាងត្បូងបានធ្វើឲ្យជំនួប គ្រួសារបែកបាក់កាន់តែជួបផលលំបាក ថែមទៀត អាចនឹងមិនមានការជួបគ្នាទៀត ឡើយ។

ប្រធានាធិបតីស្តីទីនិងជានាយករដ្ឋ មន្រ្តីរបស់ប្រទេសកូរ៉េខាងត្បូងលោក Hwang Kyo-Ahn នៅថ្ងៃចន្ទ ទី២៣ ខែ មករា ឆ្នាំ២០១៧ បានសន្យាថា នឹងបន្ដ កិច្ចខិតខំប្រឹងប្រែងជារៀងរហូតដើម្បី ដោះស្រាយបញ្ហាគ្រួសារកូរ៉េដែលបានបែក គ្នាតាមបណ្ដោយព្រំដែនអន្តរកូរ៉េបន្ទាប់ពីសង្គ្រាមកូរ៉េអំឡុងឆ្នាំ១៩៥០ ដល់ឆ្នាំ ១៩៥៣ ។

ក្នុងអំឡុងកិច្ចប្រជុំជប់លៀងថ្ងៃត្រង់ មួយសម្រាប់គ្រួសារមួយចំនួនជាមួយនឹងការបាត់បង់មនុស្សជាទីស្រឡាញ់នៅក្នុងប្រទេសកូរ៉េខាងជើងជាយូរមកហើយនោះ ប្រធានាធិបតី និងជានាយករដ្ឋមន្រ្តីកូរ៉េខាង ត្បូងរូបនេះបានជំរុញឲ្យក្រុងព្យុងយ៉ាងធ្វើការឆ្លើយតបទៅនឹងការទាមទាររបស់ក្រុងសេអ៊ូលដូចជាការផ្ទៀងផ្ទាត់ថា តើសមា ជិកនៃក្រុមគ្រួសារដែលបានបែកបាក់គ្នា នៅក្នុងប្រទេសកូរ៉េខាងជើងនៅរស់ឬក៏ស្លាប់បាត់បង់ជីវិតទៅហើយនោះ។

លោកបានបន្ដទៀតថា រដ្ឋាភិបាល ទីក្រុងសេអ៊ូលនឹងបន្ដកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដោះស្រាយពាក់ព័ន្ធនឹងបញ្ហា គ្រួសារបែកបាក់កូរ៉េដើម្បីកែប្រែប្រវត្តិសាស្ដ្រ ឲ្យបានកាន់តែប្រសើរឡើងដោយលោកបានលើកឡើងទៀតថា បញ្ហានេះជាបញ្ហាមនុស្សធម៌បន្ទាន់មួយដែរ៕ ម៉ែវ សាធី

NKOREA-SKOREA-FAMILY


ចែករំលែក៖