ព័ត៌មានទាន់ហេតុការណ៍៖

ឈើប្រណីតបង្កប់ក្នុងរថយន្តដឹកអូសត្រូវសមត្ថកិច្ចស្ទាក់ចាប់ជាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ រថយន្តដឹកអូសបង្កប់ឈើប្រណីត ជាប្រភេទឈើធ្នង់ ត្រូវបានកម្លាំងសមត្ថកិច្ចកំលាំងចុម្រុះស្ទាក់ចាប់បានកាលពីវេលាម៉ោងជិត៤ទៀបភ្លឺ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលដឹកអូសបង្កប់ឈើប្រណីត នោះម៉ាកហ៊ីយ៉ាន់ដាយ គ្មានស្លាកលេខ ដឹកអូស និងបង្កប់ឈើប្រណីតប្រភេទធ្នង់ចំនួន៣៥ដុំស្មើនឹង៥ម៉ែត្រគូប ចំណែកឯកអ្នកបើកបររថយន្តបានរត់គេចខ្លួន។

សមត្ថកិច្ចបានឲ្យដឹងសថា នៅមុនពេលកើតហេតុ មានគេផ្តល់ព័ត៌មានថា មានរថយន្តធុនធំមួយគ្រឿងដែលធ្វើដំណើរតាមផ្លូវជាតិលេខ៥ ជារថយន្តដឹកអូសនោះបានចេញរថយន្តដែលបានបង្កប់ឈើប្រណីតឈើធ្នង់ ក្រោយពីទទួលបានព័តមាននេះភ្លាមកម្លាំងចម្រុះដែលកំពុងឈជើងនៅស្រុក សាមគ្គីមានជ័យស្ទាក់ចាប់រថយន្តនេះតែម្តង ក្នុងពេលដែលឃើញសមត្ថកិច្ច កំពុងដាក់កម្លាំងឃាត់រថយន្តនោះ ស្រាប់តែអ្នកបើកបររថយន្តបានចុះពីលើរថយន្តរត់គេចខ្លួនបាត់តែម្តង ។

នៅពេលនេះសមត្ថកិច្ចបានយករថយន្តមករក្សាទុកនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដើម្បីអនុវត្តតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖